ប៊ិះ​នឹង​ជាប់​គុក ព្រោះ​អត់​ការ​ងារ​ធ្វើ​ ទូរសព្ទ​ទៅ 999 ជិត១០០០ ដង ​ដើម្បី​ញ៉ែ​ប៉ូលិស​ប្រុស

ស្ត្រីអាយុ ៤៣ ឆ្នាំម្នាក់ដែលមានឈ្មោះថា Louise Hathaway បានប្រឈមមុខនឹងកាត់ទោស ដោយសារតែគាត់បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ជិត ១០០០ ដង ដើម្បីនិយាយរឿងអាហារដែលខ្លួនចូលចិត្ត បញ្ហាផ្ទាល់ខ្លួន ក៏ដូចជាសុំភ្នាក់ងារប៉ូលិសដែលបានទទួលទូរសព្ទនោះរៀបការទៀតផង។ បើតាមការចុះផ្សាយរបស់ ក្នុងពេលទូរសព្ទនោះលោកស្រី Louise Hathaway កំពុងតែស្ថិតនៅក្នុងស្ថានភាពស្រវឹង ។

ក្រោយការកាត់ទោសលោកស្រីក៏ត្រូវបានប៉ូលិសដោះលែងវិញ ដែលការដោះលែងនេះ ជាការរួចខ្លួនជាលើកទី ៣ ក្នុងករណីចោទប្រកាន់ចំនួន ៣ ដងស្រដៀងគ្នាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ លោក Solicitor Gaylene ដែលជាចៅក្រមបានព្រមានលោកស្រី Louise Hathaway ថា ” លើកក្រោយបើទោះជាស្រវឹង ឬ មិនស្រវឹង លោកស្រីនឹងជាប់គុក” ៕

  • ប៊ិះ​នឹង​ជាប់​គុក ព្រោះ​អត់​ការ​ងារ​ធ្វើ​ ទូរសព្ទ​ទៅ 999 ជិត១០០០ ដង ​ដើម្បី​ញ៉ែ​ប៉ូលិស​ប្រុស已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ចំនេះដឹង
Tags: