នាយក​រដ្ឋមន្ត្រី បក​ស្រាយ​បញ្ហា​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​

រាជធានីភ្នំពេញ៖ ក្រោយពីការរិះគន់ ក៏ដូចជាការសរសើរពីសំណាក់មជ្ឈដ្ឋានទូទៅ ទាក់ទង់រឿង ដកហូតដំណែងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្ទាប់ពីប្រធានមន្ទីររូបនេះ បានឃាត់ទុករថយន្តសង្គ្រោះបន្ទាន់ របស់លោកអាចារ្យអេ កាលពីពេលកន្លងទៅ រហូតពេលនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខបកស្រាយពីបញ្ហាដែល ដកតំណែងរបស់ប្រធានមន្ទីរខាងលើ។

នាយក​រដ្ឋមន្ត្រី បក​ស្រាយ​បញ្ហា​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​
ទាំងនេះគឺជាសំណេររបស់សម្ដេច ហ៊ុន សែន ដែលបានផ្សព្វផ្សាយ ក្នុងទំព័ររបស់ហ្វេស ប៊ុក របស់លោកមុននេះបន្តិច។ “បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញហើយ បន្ទាប់ពីមានអត្ថាធិប្បាយមួយចំនួនរហូតលើកឡើងថាការធ្វើបែបនេះនិងធ្វើឱ្យមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តន៍ច្បាប់។

មុននឹងនិយាយដល់ខ្លឹមសារ គួរសួរថាហេតុអ្វីបានជាខ្ញុំមិនធ្វើអន្តរាគមន៍តាំងពីថ្ងៃដំបូង? ខ្ញុំត្រូវការយល់លើបញ្ហានេះឱ្យបានច្បាស់សិន និងម៉្យាងទៀត ខ្ញុំយល់ថារឿងតូចតាចបែបនេះមិនគួរ ខ្ញុំទៅដោះស្រាយទេ ថ្នាក់ក្រោមដោះស្រាយបានហើយព្រោះវិទ្យុABCនិងបណ្ដាញសង្គមFacebook បានផ្សព្វផ្សាយទូលំទូលាយរួចទៅហើយ។

ចាំបាត់ៗហើយក៏គ្មានការបកស្រាយណាមួយ ពីភាគីអ្នកចាប់ថាមកពីមូលហេតុអ្វី បានចាប់ឡាននេះធ្វើឱ្យបងប្អូនដែលនិយមស្តាប់វិទ្យុABCកាន់តែងឿងឆ្ងល់ហើយបន្តអំពាវនាវមកនាយករដ្ឋមន្ត្រីឱយជួយ។ (បាតដៃក៏សាច់ ខ្នងដៃក៏សាច់) នេះជាចំណុចដែលត្រូវគិតម្ខាងជាស្ថាប័នរដ្ឋ និងម្ខាងទៀតជាស្ថាប័នផ្សព្វផ្សាយដែលបានរួមចំណែក ច្រើនដល់ការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ និងទៀងត្រង់ព្រមទាំងបានជួយដល់ជនក្រីក្រដែលក្នុងនោះឡាន ដែលត្រូវចាប់នេះជាមធ្យោបាយដ៏សំខាន់ជួយអ្នកក្រីក្រ។ ចំណុចខ្វះខាតរបស់រថយន្តនេះគឺពុំទាន់មានផ្លាកលេខ ដែលខ្ញុំប្រាប់ លោក ឃួន ស្រេង រៀបចំផ្លាកលេខជូន និងផ្តល់ថែមរថយន្តសង្គ្រោះ២គ្រឿងទៀតជូនវិទ្យុABC។

មានការលើកឡើងថារថយន្តនេះមានដឹកទំនិញខ្ញុំក៏ប្រាប់ឱយទិញរថយន្តមួយគ្រឿងទៀតជូនវិទ្យុនេះ។ នេះជាដោះស្រាយជូនវិទ្យុABCទាំងផ្លូវច្បាប់ និងមធ្យោបាយបន្ថែមដើម្បីបន្តជួយដល់អ្នកក្រីក្រដោយមិនយកកម្រៃ។ ចុះហេតុអ្វីបានជាត្រូវដកដំណែងប្រធានមន្ទីរសុខាភិបាល? ការអនុវត្តន៍ច្បាប់មិនខុសទេតែមានកំហុសខាងនីតិវិធី។ ប្រធានមន្ទីរសុខាភិបាល ពិតជាមន្ត្រីនរគបាលយុត្តិធម៌ ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះ ទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន។

ប៉ុន្តែ ក្នុងកំណត់ហេតុឃាត់រថយន្តលោកប្រធានមន្ទីរបានប្រើប្រាស់តួនាទីជាលេខាធិការដ្ឋាន លប់បំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាល ឯកជនខុសច្បាប់ហើយប្រត្តិបត្តិការដោយកម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួមពីនគរបាល ឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាប័នអយ្យការពាក់ព័ន្ធបន្ទាប់ពីការឃាត់រថយន្តនោះដែរ។

ការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថា យើងបោះបង់គាត់ចោលនោះទេ យើងអាចតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំ សង្ឃឹមថាបងប្អូនជនរួមជាតិនឹងយល់”៕

ប្រភព៖ kqube

  • នាយក​រដ្ឋមន្ត្រី បក​ស្រាយ​បញ្ហា​ដក​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: