បាក់​ដី​ប៉ះ​ចំ​រថយន្តក្រុង​មួយ​នៅ​ចិន​ស្លាប់​ម្នាក់ របួស​22​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា រថយន្ត​បឺស​មួយ គ្រឿង​ដែល​ដឹក​មនុស្ស​២៣​នាក់​បាន​ក្រឡាប់​កប់ ដោយសារ​ការ​បាក់​ដី​មួយ​កាលពី​ថ្ងៃ​ទី​១៣ សីហា ក្នុង​ខេត្ត FUJIAN ភាគ​ខាងកើត​ចិន។ អាជ្ញា​ធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ស្ត្រី​អ្នកដំណើរ​តៃវ៉ាន់​ម្នាក់​បាន​ស្លាប់ ហើយ​មនុស្ស​២២​នាក់​ទៀត​រង​របួស ។

អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា រថយន្ត​បឺស​នេះ​ដែល​ដឹក​អ្នកទេសចរ​តៃវ៉ាន់​មួយ​ក្រុម​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​ពេល​រង​ការ​វាយប្រហារ​ដោយសារ​ការ​បាក់​ដុំ​ថ្ម និង​ដី​មក​លើ​ផ្លូវ​មួយ​នៃ​ខណ្ឌ​យ៉ុ​ង​ឌី​ញ ទីក្រុង​ឡុ​ង​យ៉ា​ន កាលពី​ថ្ងៃ​ទី​១៣ សីហា វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។

យោង​តាម​សេចក្តី​ប្រកាស​នេះ​ថា រថយន្ត​បឺស​នោះ​មាន​កៅអី​៣៩ ជា​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ XIAMEN ។ ក្នុង​ចំណោម​មនុស្ស​២៣​នាក់​ជិះ​ក្នុង​រថយន្ត​នេះ​មាន​អ្នកទេសចរ​តៃវ៉ាន់​២១​នាក់ អ្នក​បើក​ម្នាក់ និង​មគ្គុទេសក៍​ម្នាក់ ។

យោង​តាម​ពួក​អ្នក​ជួ​ួ​យ​សង្គ្រោះ​ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេល​កើត​មាន​គ្រោះថ្នាក់​នេះ ៕