វ៉ាន់ នី​ឡា នៅ​រក្សា​ជំហរ​ប្តឹងផ្តល់​

6 Videos


រឿងរ៉ាវប្តឹងផ្តល់របស់ វ៉ាន់ នីឡា បានស្ងប់ស្ងាត់មួយរយៈពេលមកហើយ រហូតធ្វើឲ្យលេចលឺពត៌មានថា នាងបានដកពាក្យបណ្តឹងហើយ ទោះជាយ៉ាងនេះក្តីនៅព្រឹកថ្ងៃទី ១០ ខែសីហានេះ វ៉ាន់ នីឡា បានចូលទៅបំភ្លឺនៅតុលាជាលើកដំបូង ហើយនាងថែមទាំងនិយាយថា នាងនៅតែរក្សាជំហរប្តឹងផ្តល់ដូចដើម ។

វ៉ាន់ នី​ឡា នៅ​រក្សា​ជំហរ​ប្តឹងផ្តល់​

វ៉ាន់ នីឡា បាននិយាយថា នាងរក្សាជំហរឲ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់ ដោយមិនព្រម ទទួលយកការសម្របសម្រួលនោះទេ ។ វ៉ាន់ នីឡា បានប្តឹងចំឈ្មោះបុគ្គលដែលបានបង្ហាញរូបភាពអាក្រាតរបស់នាងជាសាធារណៈ នាពេលកន្លងមកតែម្តង ។

វ៉ាន់ នី​ឡា នៅ​រក្សា​ជំហរ​ប្តឹងផ្តល់​

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា ទើបតែត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីវិញនាពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ បន្ទាប់ពីនាងបានចេញទៅសម្តែងនៅទីនោះអស់រយៈពេលជាងមួយខែ ៕ អាលីណា

វ៉ាន់ នី​ឡា នៅ​រក្សា​ជំហរ​ប្តឹងផ្តល់​វ៉ាន់ នី​ឡា នៅ​រក្សា​ជំហរ​ប្តឹងផ្តល់​