ក្មេង​​ប្រុស​អាយុ​​៩​ឆ្នាំ​កើត​ជំងឺ​​ធាត់​ជ្រុល​ដល់​​១៤៧​គីឡូ​ ​ដើរ​លក់​ផ្កា​ជួយ​ម្ដាយ​

​ក្មេង​ប្រុស ​​Li Hang អាយុ​​ទើប​​៩​ឆ្នាំ​​​​​​​​​​​​​ មាន​មាឌ​ធាត់​លើស​ទម្ងន់​​​​ដល់​ទៅ​ ១៤៧​​គីឡូក្រាម​​​ ​​​​បាន​​ដើរ​លក់​ផ្កា​​​តាម​ដង​ផ្លូវ​នានា​​​​នៅ​តាម​ទីក្រុង​ Harbin ខេត្ត​​ Heilongjiang ប្រទេស​ចិន​ និង​កំពុង​​ធ្វើ​​ឲ្យ​មហាជន​​ជា​ច្រើន​កើត​ក្ដី​​​​​​​​​អាណិត​​​​​​អាសូរ។

 

ក្មេង​​ប្រុស​អាយុ​​៩​ឆ្នាំ​កើត​ជំងឺ​​ធាត់​ជ្រុល​ដល់​​១៤៧​គីឡូ​ ​ដើរ​លក់​ផ្កា​ជួយ​ម្ដាយ​

 

ពេល​​ថ្ងៃកំណើត​ Li ​​​​​​​មាន​ទម្ងន់​​​​ ២,៥​គីឡូ​ដូច​ក្មេង​ធម្មតា​​​ ប៉ុន្តែ​​នៅ​អាយុ​ ៣​ឆ្នាំ​​ ​រូប​គេ​ចាប់ផ្ដើម​​​​​​​​កើន​ទម្ងន់​ខ្លាំង​​ឡើង​ៗ​​​​​​​​​ និង​​​​​​​​ជួប​​បញ្ហា​សតិអារម្មណ៍​​​។ ក្រុម​វេជ្ជបណ្ឌិត​​​​​ និយាយ​​ថា​​​​ប្រាជ្ញា​ស្មារតី​​​​​​របស់​ Li ​មាន​កម្រិត​​ទាប​​​​ជាង​​អាយុ​​របស់​គេ និង​​​​បាន​​​​​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​​ថា​​គេ​កើត​ជំងឺ​​​ហ្សែន​មិន​ប្រក្រតី Prader-Willi ដែល​ធ្វើ​ឲ្យ​រាងកាយ​​​ធាត់​​​​​​​ជ្រុល​​​ក្នុង​​ឆ្នាំ​ ២០១២។

 

ឥឡូវ​​​​​​​អាយុ​​​ ៩​ឆ្នាំ​ ​​​​​ Li ​​បាន​​តស៊ូ​ជម្នះ​​​​​លើ​ការ​និយាយ​ថា​​ខ្លួន​គេ​​មាន​ប្រាជ្ញា​ស្មារតី​ទាប ​ដោយ​​ដើរ​លក់​ផ្កា​ជួយ​រក​ចំណូល​ឲ្យ​​ម្ដាយ។​​​​ ដំណឹង​អាក្រក់​មួយ​ទៀត ​​ក្មេង​ប្រុស​កម្សត់​រូប​នេះ​​​​​​​បាន​កើត​ជំងឺ​​​លើស​ឈាម ​និង​​​ថ្លើម​​មាន​ជាតិ​ខ្លាញ់​ ​បើ​សរុប​ទាំង​អស់​​​គេ​មាន​ជំងឺ​​ ១០​ប្រភេទ​​តោង​ជាប់​​ខ្លួន។

 

​​Li បាន​ព្យាយាម​​សម្រក​ទម្ងន់​​​​​​ដោយ​ការ​តម​អាហារ​​ តែ​​​​មិន​មានប្រសិទ្ធភាព​​ ទើប​វះកាត់​ទ្រង់ទ្រាយ​​​​​តូច​មួយ​​​​បាន​ឲ្យ​គេ​ស្រក​នៅ​ ១៤៣​គីឡូក្រាម។ តែ​​​គ្រួសារ​ក្មេង​​ប្ដេជ្ញា​​​​​​​បន្ត​ជួយ​​​​រក​វិធី​សម្រក​ទម្ងន់​នេះ​បន្ថែម​ទៀត៕

 

ក្មេង​​ប្រុស​អាយុ​​៩​ឆ្នាំ​កើត​ជំងឺ​​ធាត់​ជ្រុល​ដល់​​១៤៧​គីឡូ​ ​ដើរ​លក់​ផ្កា​ជួយ​ម្ដាយ​

 

ក្មេង​​ប្រុស​អាយុ​​៩​ឆ្នាំ​កើត​ជំងឺ​​ធាត់​ជ្រុល​ដល់​​១៤៧​គីឡូ​ ​ដើរ​លក់​ផ្កា​ជួយ​ម្ដាយ​

 

ក្មេង​​ប្រុស​អាយុ​​៩​ឆ្នាំ​កើត​ជំងឺ​​ធាត់​ជ្រុល​ដល់​​១៤៧​គីឡូ​ ​ដើរ​លក់​ផ្កា​ជួយ​ម្ដាយ​

 

ក្មេង​​ប្រុស​អាយុ​​៩​ឆ្នាំ​កើត​ជំងឺ​​ធាត់​ជ្រុល​ដល់​​១៤៧​គីឡូ​ ​ដើរ​លក់​ផ្កា​ជួយ​ម្ដាយ​

 

ចុចអាន៖ អ្នក​ម្ដាយ​អស្ចារ្យ ចិញ្ចឹម​កូន​​ភ្លោះ​កើត​ជំងឺ​ធាត់ និង​វិកលចរិត ​ម្នាក់​ឯង​២០​ឆ្នាំ

ចុចអាន៖ ធាត់​ទេ​តែ​រាំ​អស់​ស្ទះ​ អីចឹង​បាន​ជា​លេច​មុខ​ភ្លាម​​​ល្បី​ទូទាំង​ពិភពលោក​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​