ដំណេក​ចំហៀង​ជួយខួរក្បាល​លាង​សម្អាត​សារធាតុពុល​មាន​ប្រសិទ្ធភាព

ដំណេក​ចំហៀង​ជួយខួរក្បាល​លាង​សម្អាត​សារធាតុពុល​មាន​ប្រសិទ្ធភាព
ក្រុងកូប៉ិនហាក៖ ការស្រាវជ្រាវថ្មីមួយបង្ហាញថាកាយវិការដំណេកដែលអ្នកគេងរៀងរាល់រាត្រីអាចបង្កឲ្យកើតជាជំងឺផ្សេងៗ ដូចជា ជំងឺសរសៃប្រសាទជាដើម។

អ្នកដែលគេងចំហៀងទំនងជាអាចសម្អាតសារធាតុគីមីស្ថិតនៅរប៉ាត់រប៉ាយបានច្រើនពីខួរក្បាលរបស់ពួកគេខណៈសម្រាក។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ពួកគេបានស្នើឲ្យអ្នកចូលរួម និងសត្វជាច្រើនដេកចំហៀង។ នេះអាចជាវិធីសាកល្បងមានអត្ថប្រយោជន៍ក្នុងការគេង និងការពារខួរក្បាលដែលមានការញាំញីពីជំងឺរ៉ាំរ៉ៃផ្សេងៗ។

ចំពោះដំណេកចំហៀងនេះត្រូវបានសន្មតថា ខណៈពេលយើងដេក ខួរក្បាលរបស់យើងពិបាកធ្វើការកម្ចាត់សារធាតុពុលដែលបានផលិតក្នុងអំឡុងពេលនៃម៉ោងបំពេញការងារ។

បើមិនយកចិត្តទុកដាក់នោះទេ សារធាតុគីមីទាំងនេះអាចជាគ្រោះអាក្រក់ និងបង្កជាជំងឺសរសៃប្រសាទ និងជំងឺប្រព័ន្ធប្រសាទផ្សេងៗទៀត។

ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ដំណើរការលាងសម្អាតត្រូវការពេលវេលា និងប្រកបដោយភាពហ្មត់ចត់។ វានឹងកម្រិតនូវការគិតពិចារណារបស់យើង បើវាត្រូវបានធ្វើនៅពេលយើងភ្ញាក់ពីដំណេក។ ដូច្នេះយើងចាំបាច់ត្រូវតែដេក។

វេជ្ជបណ្ឌិត ម៉ៃគេន ណេឌ័រហ្គាដ ដែលដឹកនាំការសិក្សា និយាយថា៖ «ដោយសារតែលទ្ធផលបែបនេះ យើងបានស្នើថា កាយវិកា និងគុណភាពដំណេកគួរត្រូវបានពិចារណា នៅពេលលាងសម្អាតប្រូតេអ៊ីនបំផ្លាញខួរក្បាលដែលអាចមានជាប់ពាក់ព័ន្ធ ឬបង្កជាជំងឺខួរក្បាលផ្សេងៗ»៕

ប្រភព៖ postkhmer

  • ដំណេក​ចំហៀង​ជួយខួរក្បាល​លាង​សម្អាត​សារធាតុពុល​មាន​ប្រសិទ្ធភាព已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:សុខភាព
Tags: