Mourinho ៖ យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ស្ទើរតែ​គ្មាន​ន័យ បើសិន​គ្មាន​វត្តមាន​ក្លិប Man Utd ចូលរួម

លោក Jose Mourinho គ្រូបង្វឹក Man Utd បាន​បញ្ជាក់​ថា យូ​ហ្វា​ឆេ​ម​ពាន​លី​ក ស្ទើរតែ​គ្មាន​ន័យ​អ្វី​សោះ បើសិន​គ្មាន​វត្តមាន​ក្លិប Man Utd ចូលរួម​ប្រកួត ។ ជាមួយ​គ្នា​នេះ លោក​មាន​ទិស​ដៅ​ដឹកនាំ​ក្លិប Man Utd នៅ​រដូវ​កាល​នេះ​ដណ្តើម​ពាន​ជើងឯក​ប្រឺ​មី​ញេ​លី​ក​ផង​ដែរ ។​

លោក​ថា ក្លិប Man Utd​ត្រូវ​ព្យាយាម​ស្វែងរក​ឱកាស​ប្រឡូក​ក្នុង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​នៅ​រដូវ​កាល​ក្រោយ​ឱ្យ​ខាង​តែ​បាន ខណៈ​លោក​មាន​អារម្មណ៍​ថា ការ​ប្រកួត​យូ​ហ្វា​ឆេ​ម​ពាន​លី​ក នៅ​រដូវ​កាល​នេះ ស្ទើរតែ​គ្មាន​ន័យ នៅ​ពេល​គ្មាន​វត្តមាន​ក្លិប​បិសាច​ក្រហម​Man Utd​ចូលរួម ៕