ធី សុវណ្ណ​ថា បន្ត​ហៅ​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ជា​មនុស្ស​កំសាក

ខេត្ត​ត្បូងឃ្មុំ​៖ ជា​ថ្មី​ម្តងទៀត នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ប្រមាណ​១៣០០​នាក់ ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ភូមិ​-​ឃុំ នៅ​ផ្សារ​អូ​រាំង​ឪ ស្រុក​អូ​រាំង​ឪ នា​ព្រឹក​ថ្ងៃ​ទី​១៤ សីហា​នេះ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ បាន​ហៅ​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ថា​ជា​មនុស្ស​កំសាក​មិន​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​ការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តាច់ជំនួយ និង​រឿងអាស្រូវ​ផ្លូវភេទ ។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៍បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដោយ​សរសេរ​ថា​«​ព្រឹក​នេះ វេទិកា​(​ទី​២៧) ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ពលរដ្ឋ​១៣០០​នាក់​ពលរដ្ឋ​ថាៈ ស្គាល់​ចរិត​ពិត សម រង្សី និង​កឹ​ម សុខា ហើយ​មិន​បោះ​ឆ្នោត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ​»​។

មក​ដល់​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃអាទិត្យ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំ​ណេ​រ​និង​ការ​លើក​ឡើង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​កញ្ញា ធី សុវណ្ណ​ថា ខាងលើ​នេះ ៕