កីឡាការិនី​កម្ពុជា លី ណា​រី ប្រជែង​ជាមួយ​អត្ត​លិ​កជាង​១៥០​នាក់​នៅ RIO នា​យប់​នេះ​ និពន្ធដោយ : សឿន វណ្ណឌេត       August-14-2016, 2:39 pm         390

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាការិនី​កម្ពុជា លី ណា​រី ប្រជែង​ជាមួយ​អត្ត​លិ​កជាង​១៥០​នាក់​នៅ RIO នា​យប់​នេះ​រូបភាពពីហ្វេសប៊ុកគណៈកម្មការអូឡាំពិកកម្ពុជា​កីឡាការិនី​របស់​កម្ពុ​ជា លី ណា​រី នឹង​ប្រជែង​ជាមួយ​កីឡាការិនី ជាង​១៥០​នាក់​ផ្សេងទៀត​មកពី​ទូទាំង​ពិភពលោក  លើ​វិញ្ញាសា​រត់​ចម្ងាយ​ម៉ារ៉ាតុន ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ RIO ។ ការប្រកួត​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧ កន្លះ​យប់ ថ្ងៃទី​១៤ ខែសីហា​នេះ​(​ម៉ោង​នៅ​កម្ពុជា​)​។    

​អត្ត​ព​លិ​ក​ អ្នកស្រី លី ណា​រី នឹង​ចេញ​ប្រកួត​ម៉ារ៉ាតុន​ជា​លើកដំបូង​សម្រាប់​កម្ពុជា លើ​វិញ្ញាសា​អត្តពលកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ RIO ។ ការប្រកួត​ដែល​ធ្វើឡើង​នៅ Sambódromo do Rio de Janeiro លី ណា​រី របស់​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​អត្ត​ព​លិ​ក ជាង​១៥០​នាក់​ផ្សេងទៀត  មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។ ការប្រកួត​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧ កន្លះ​យប់ ថ្ងៃទី​១៤ ខែសីហា​នេះ​(​ម៉ោង​នៅ​កម្ពុជា​)​។    

​គួរ​បញ្ជាក់ថា សម្រាប់​វិញ្ញាសា​ផ្នែក​អត្តពលកម្ម​នេះ កម្ពុជា​បាន​បញ្ជូន​កី​ឡករ​-​កីឡាការិនី​ចូលរួម​ចំនួន​២​នាក់ ក្នុងនោះ​មាន​កីឡាការិនី លី ណា​រី ដែល​ប្រកួត​នៅថ្ងៃនេះ និង​កីឡាករ NEKO ដែល​នឹង​ប្រកួត នា​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែសីហា ខាងមុខ (​ម៉ោង​នៅ​កម្ពុជា​) ៕