ឯកឧត្តម​សម រង្ស៊ី នឹង​ផ្តល់​ការបំភ្លឺ​តាម​អ៊ីនធឺណិត ជុំវិញ​បណ្តឹង​របស់​សម្តេច​ហ៊ុន សែន​ និពន្ធដោយ : ខន ចំប៉ា       August-14-2016, 2:49 pm         474

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឯកឧត្តម​សម រង្ស៊ី នឹង​ផ្តល់​ការបំភ្លឺ​តាម​អ៊ីនធឺណិត ជុំវិញ​បណ្តឹង​របស់​សម្តេច​ហ៊ុន សែន​​ឯកឧត្តម សម រង្ស៊ី នឹង​ផ្តល់​ការបំភ្លឺ​ទៅកាន់​តុលាការ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ជុំវិញ​បណ្តឹង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​១៩ ខែសីហា​ខាង​មុននេះ​។ តាមរយៈ​សំណេរ​ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃអាទិត្យ ទី​១៤​សីហា​នេះ ឯកឧត្តម សម រង្ស៊ី បាន​អះអាងថា លោក​នឹង​ផ្តល់​ឲ្យ​តុលាការ​នូវ​ហេតុផល​ទាំងឡាយ ដែលខ្លួន​ជឿជាក់ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​លោក កែម ឡី​។

ឯកឧត្តម សម រង្ស៊ី ​ បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា លោក​នឹង​ផ្តល់​ការបំភ្លឺ​ទៅកាន់​តុលាការ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត (Teleconference) នៅថ្ងៃទី១៩ ខែសីហាខាង​មុខ​។ ប្រធានគណបក្សសង្គ្រោះរូបនេះ បានសរសេរយ៉ាង​ដូច្នេះ​៖«​ខ្ញុំ​យល់ព្រម​ទាក់ទង​ជាមួយ​តុលាការ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត (Inteet) គឺ​តាម Teleconference ដូច​អ្វីដែល​តុលាការ​ខ្មែរក្រហម​បាន​ទាក់ទង ថ្មីៗ​នេះ ជាមួយ​សាក្សី​មួយចំនួន ដែល​មិន​ស្ថិតនៅ​រាជធានី​ភ្នំពេញ​»​។​
 
​ឯកឧត្តម សម រង្ស៊ី ដែល​កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ បាន​អះអាងថា លោក នឹង​ព្រម​ផ្តល់​ឲ្យ​តុលាការ​នូវ​ហេតុផល​ទាំងឡាយ ដែល​លោក​ជឿជាក់ថា រដ្ឋាភិបាល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​លោក កែម ឡី​។ ក្រៅពី​ឃាតកម្ម​លើ​អ្នកវិភាគ​ដ៏​មាន​ប្រជាប្រិយភាព កែម ឡី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ក្តីក្តាំ​ដល់​ទៅ​៥ ម្នាក់ឯង​នោះ ក៏បាន​បង្ហាញ​ជំនឿ​ថា រដ្ឋាភិបាល​ក៏​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ ក្នុង​ឆ្នាំ​១៩៩៧ ការបាញ់សម្លាប់​លោក ជា វិជ្ជា ក្នុង​ឆ្នាំ​២០០៤ រួម​នឹង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី កាលពី​ឆ្នាំ ២០១២ ផងដែរ​។​

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​នៅ​ថ្ងៃទី​១៩ សីហា​ខាងមុខ តាម​បណ្តឹង​របស់​សម្តេច​ហ៊ុន សែន​។

​កាលពី​ថ្ងៃទី​០១ ខែសីហា លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​។ បើតាម​លោក គី តិច សម្តេចនាយក​រដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តែ​ម្នាក់ ១០០ រៀល ប៉ុណ្ណោះ ព្រោះ​សម្តេច​មិន​ចង់បាន​ប្រាក់​នោះឡើយ តែ​សម្តេច​ចង់​បានតែ​ការបញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក​៕