លំ​ហាត់ប្រាណ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គួរតែ​ធ្វើ​

លំ​ហាត់ប្រាណ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គួរតែ​ធ្វើ​

​វា​គឺជា​ជំនឿ​ញឹកញាប់​មួយ ដែល​ស្ត្រី​គ្រប់រូប មិនគួរណា​ហាត់ប្រាណ​ឡើយ​។ ប៉ុន្តែ ការពិត​នោះ​គឺ ការ​ហាត់ប្រាណ អាច​បង្កើតបាន​ជា​ភាព​អស្ចារ្យ​ជាច្រើន ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ ពង្រឹង​សាច់ដុំ និង​ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​ការ​សម្រាលកូន​។ អ្នកជំនាញ​និយាយថា ការ​ដែល​មាន​ភាព​សកម្មភាព ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ធ្វើឲ្យ​ពួកគេ ងាយ​នឹង​ត្រឡប់​មក​សភាព​ដើម​វិញ ក្រោយ​ពី​សម្រាលកូន​រួច​។ ខ្ញុំ​សូម​ណែនាំ​នូវ​ការ​ហាត់ប្រាណ​មួយចំនួន ដូចខាងក្រោម​នេះ ដែល​អ្នក​អាច​ធ្វើ​វា​យ៉ាង​ហោច​ណាស់ ត្រឹមតែ ៣០ នាទី​ក្នុង​មួយថ្ងៃ និង​ចំនួន ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។

ហែល​ទឹក​
ការ​ហែល​ទឹក គឺជា​លំ​ហាត់ប្រាណ៍​ដ៏​ល្អឥតខ្ចោះ​មួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ជួយ​ទ្រ​ទម្ងន់​អ្នក​បាន​យ៉ាង​ល្អ ព្រមទាំង​មិន​មាន​អា​ការៈឈឺចាប់ នៅ​សន្លាក់​ថែម​ទៀត​។ ការ​ហែល​ទឹក ក៏​អាច​ជួយ​បំបាត់​ការ​ចង្អោ​រ ឈឺចាប់​តាម​សរសៃ និង​ហើម​កែងជើង​ដែរ​។

ការដើរ​
ការ​ហាត់ប្រាណ​ទាំងឡាយណា ដែល​ជំរុញ​ដល់​សរសៃឈាម​បេះដូង នឹង​បង្កើន​របត់​ឈាម​រត់ កម្លាំង​សាច់ដុំ និង​ភាព​អត់ធ្មត់​។ ការដើរ​គឺជា​ទម្រង់​លំ​ហាត់ប្រាណ សម្រាប់​សរសៃឈាម​បេះដូង​ដ៏​ងាយស្រួល​បំផុត ហើយ​អ្នក​អាច​ធ្វើ​បែប​នេះ​បាន​ភ្លាមៗ​ដែរ ក្រោយ​ពី​សម្រាលកូន​រួច​។

លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​
ការ​ហាត់ប្រាណ​បែប​អ៊ែរ៉ូបិ​ក និង​ការ​រាំ គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក បើសិន​ជា​អ្នក​ទើប​តែ​ជា​មនុស្ស ហាត់ប្រាណ​លើកដំបូង​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ដល់​ចង្វាក់​បេះដូង និង​បង្កើន​សារធាតុ​បំបាត់​ការឈឺចាប់​ក្នុង​ខ្លួន​ទៀត​។

ជិះ​កង់​ក្នុងផ្ទះ​
ការ​ជិះ​កង់ មិន​ដាក់​សម្ពាធ​ច្រើន​ដល់​កៃ​ង​ជើង និង​ជង្គង់​ទេ ហើយ​ក៏​នឹង​ជួយ​អ្នក​បែកញើស​ស្រួល​ដែរ​។ ការ​ដែល​ដំឡើង​កង់​ជិះ​មួយ​កន្លែង​ក្នុងផ្ទះ អាច​ជួយ​អ្នក​ចៀសផុត​ពិការ​ដួល​បាន​។

ហាត់​យូ​ហ្គា​ក្នុងពេល​មាន​ផ្ទៃពោះ​
ការហាត់​ក្បាច់​យូ​ហ្គា​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ផ្សេង​ទៀត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​នឹង​ជួយ​បន្ធូរ​អារម្មណ៍ បង្កើន​ភាពបត់បែន និង​ពង្រឹង​ដល់​សមត្ថភាព​នៃ​ការដកដង្ហើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។