ទៅ​ធ្វើ​​ការ​បាត់​ទុក​កូន​ឲ្យ​ប្ដី​មើល ស្រាប់​តែ​លោក​ប្ដី​​កំពូល​ខិល​លេង​មួយ​ក្បាច់ ​

ស្ត្រីកូនមួយម្នាក់ដែលមានឈ្មោះថា Lyns បន្ទាប់ពីសម្រាលកូនបាន ៩ ខែ នាងក៏ត្រលប់ទៅធ្វើការវិញដោយទុកកូនឲ្យប្ដីមើល។

នៅថ្ងៃធ្វើការដំបូងនាងមានអារម្មណ៍ថានឹកកូន ក៏ដូចជាព្រួយបារម្ភថាប្ដីរបស់ខ្លួនមិនអាចមើលថែទាំកូនបានល្អ នាងក៏បានផ្ញើសារទៅប្ដីសួរពីស្ថានភាព។ ប៉ុន្តែបុរសជាប្ដីបែរជាផ្ញើរូបភាពពួកគេ (គាត់នឹងកូនប្រុស) នៅក្នុងបារមួយកន្លែងកំពុងតែផឹកស្រាថូធំ។

ដោយមិនអស់ចិត្តថាប្ដីខ្លួនពិតធ្វើបែបនោះមែន នាងក៏បានផ្ញើសារបញ្ជាក់បន្ថែម “តើបងនៅទីណាឲ្យពិតប្រាកដ” ។ លោកប្ដីកំពូលខិលក៏បានផ្ញើរូបថតមួយសន្លឹកទៀតដែលពួកគេកំពុងស្ថិតនៅក្នុងបាររាំស្រាតមួយកន្លែងទៅវិញ។

ស្រ្តីជាប្រពន្ធហាក់ដឹងថាវាគ្រាន់តែជារូបភាពកាត់ត គាត់ក៏បានស្នើសុំឲ្យផ្ញើរូបភាពពិតប្រាកដ បុរសជាប្ដីក៏បានផ្ញើរូបភាពឲ្យប្រពន្ធ ប៉ុន្តែលើកនេះគឺជារូបភាពពិតប្រាកដថាបង្ហាញពីកូនប្រុសរបស់ពួកគេកំពុងគេងលក់យ៉ាងស្កប់ស្កល់ បើទោះបីមានតែប៉ារបស់គេជាអ្នកមើលថែ៕

  • ទៅ​ធ្វើ​​ការ​បាត់​ទុក​កូន​ឲ្យ​ប្ដី​មើល ស្រាប់​តែ​លោក​ប្ដី​​កំពូល​ខិល​លេង​មួយ​ក្បាច់ ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ចំនេះដឹង
Tags: