កូនស្រី​ពៅ​លោក​អូ​បា​ម៉ា ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នករត់​តុ​នៅ​ហាង​អាហារ​សមុទ្រ​

គឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល ដែល Sasha Obama កូនស្រីពៅរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចាកចេញពីការរស់នៅយ៉ាងស្រណុកស្រួលក្នុងសេតវិមានដើម្បីពន្លកនៅក្នុងវិស័យការងារក្នុងវ័យត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។ ហើយការងាររដូវក្តៅដំបូងដែល Sasha បានបម្រើការនោះគឺ លើកម្ហូបឲ្យអតិថិជននៅភោជនីយដ្ឋានអាហារសមុទ្រមួយនៃសហរដ្ឋអាមេរិក។
កូនស្រី​ពៅ​លោក​អូ​បា​ម៉ា ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នករត់​តុ​នៅ​ហាង​អាហារ​សមុទ្រ​
បើយោងតាមកាសែតអាមេរិក the Boston Herald Sasha កំពុងតែបម្រើការជាលើកម្ហូបនៅភោជនីយដ្ឋានអាហារសមុទ្រមួយនៅ Massachusetts ដែលមានឈ្មោះថា Nancy’s។ តាមរយៈការបម្រើការនៅទីនោះ កូនស្រីពៅរបស់ប្រធានាធិបតីអាមេរិករូបនេះ បានរៀនសូត្រពីសេវាកម្មនៅក្រុមហ៊ុនដែលមានទាំងការគិតលុយ, ការរៀបចំតុសម្រាប់ភ្ញៀវ និងការរៀបចំ និងត្រៀមអាហារមុនពេលបើកដំណើការហាងផងដែរ

តាមប្រភពព័ត៌មានដដែលនោះ កូនស្រីពៅរបស់លោកប្រធានាធិបតីអាមេរិកដែលបានរស់នៅយ៉ាងផាកសុខភាពនៅក្នុងសេតវិមានរយៈពេលជាង៧ឆ្នាំហើយនោះ មិនមែនមានវត្តមាននៅទីនោះតែម្នាក់ឯងនោះទេ ពោលគឺ នាង ក៏ត្រូវបានធានាសន្តិសុខ និងសុវត្ថិភាពដោយអង្គរក្សសម្ងាត់ចំនួន៦នាក់ដែលអង្គុយចាំនៅខាងក្រៅភោជនីយដ្ឋាននោះផងដែរ។
កូនស្រី​ពៅ​លោក​អូ​បា​ម៉ា ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នករត់​តុ​នៅ​ហាង​អាហារ​សមុទ្រ​
ជុំវិញសកម្មភាពនេះ សេតវិមានអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ តែកន្លងមក ស្ត្រីទីមួយអាមេរិក លោកស្រី Michelle Obama ធា្លប់បានលើកឡើងថា «ជាទូទៅ លោកស្រី និងលោកអូបាម៉ា មិនបង្ខាំង ឬដាក់កំហិតឲ្យកូនស្រីទាំងពីរឡើយ ហើយ លោកស្រី បានព្យាយាមឲ្យកូនស្រីទាំងពីររស់នៅបែបសាមញ្ញតាមដែលអាចធ្វើទៅបាន»។

ប្រភព៖ ThmeyThmey

  • កូនស្រី​ពៅ​លោក​អូ​បា​ម៉ា ធ្វើការ​ក្រៅ​ម៉ោង​ជា​អ្នករត់​តុ​នៅ​ហាង​អាហារ​សមុទ្រ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:កំសាន្ត
Tags: