Ronaldo​បង្ហាញ​ខោ​ទ្រនាប់​ដែល​ចេញ​ម៉ូ​ដ​ដោយ​រូបគេ​ផ្ទាល់

Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​Real Madrid បាន​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន​ចេញ​ដើម្បី​បង្ហាញ​ខោ​ទ្រនាប់​ថ្មី​ម៉ាក​«CR7 Underwear» ដែល​ចេញ​ម៉ូ​ដ​ដោយ​រូបគេ​ផ្ទាល់ ធ្វើ​ឱ្យ​អ្នកគាំទ្រ​បានឃើញ​រូបរាង និង​សាច់ដុំ​របស់​គេ​យ៉ា​ង​ច្បាស់ ខណៈ​ពេល​កីឡាករ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ប្រាប់​ថា ខ្លួន​មាន​ចំណែក​ក្នុង​ការ​ចេញ​ម៉ូ​ដ​ឈុត​ក្នុង​ដោយ​ខ្លួនឯង​។

កីឡាករ​អាយុ​៣១​ឆ្នាំ​រូប​នេះ​បាន​វិល​ចូល​ហាត់​សមនៅ​ក្នុង​ក្លិប​វិញ កាលពី​ថ្ងៃ​ទី​១០ សីហា ក្រោយ​ពី​បាន​ឈប់​សម្រាក​ពេល​ចប់​ការ​ប្រកួត​យូ​រ៉ូ​២០១៦ ៕