ឈឺ​ធ្មេញ គួរ​ធ្វើ​ម៉េច​ឆាប់​បាត់ទៅ​?

ឈឺ​ធ្មេញ គួរ​ធ្វើ​ម៉េច​ឆាប់​បាត់ទៅ​?

​អា​ការៈឈឺ​ធ្មេញ អាច​នឹង​ធ្វើឲ្យ​អ្នកជំងឺ ក្លាយខ្លួន​ជា​មនុស្ស ដែល​គួរឲ្យ​អាណិត​បំផុត ប៉ុន្តែ មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បំបាត់​ការឈឺចាប់​នេះ មុន​នឹង​សម្រេច​ចិត្ត​ទៅ​ជួប​ពេទ្យ​ធ្មេញ​។

​យ៉ាងណាមិញ សមាគមន៍​ទន្តពេទ្យ​អាមេរិក បាន​ណែនាំ​ថា ៖

  • ​ចូរ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ខ្ពុរមាត់​ថ្នមៗ​
  • ​ប្រើ​អំបោះ​សម្អាត​ធ្មេញ​ថ្នមៗ ដើម្បី​កំចាត់​ចោល នូវ​កំទិច​អាហារ​តូចៗ​នៅ​ចន្លោះ​ធ្មេញ​
  • ​មិន​ត្រូវ​ដាក់​ថ្នាំ​អាស្ពីរីន នៅលើ​អញ្ចាញធ្មេញ ឬ​ធ្មេញ​ដែល​ឈឺ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ​បាន​
  • ​ត្រូវ​ទៅ​ជួប​ពេទ្យធ្មេញ បើសិន​ជា​ការឈឺចាប់ មិន​ព្រម​បាត់​ទៅ​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។