ទ័ព ឈ្នះ៣ពិន្ទុដូចក្តីរំពឹង ចុះបឹងកេត អាចឈ្នះភ្នំពេញក្រោន ល្ងាចនេះអត់?

ក្រុមក្រសួងការពារជាតិ(ទ័ព) បានបន្តយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដូចការរំពឹងទុក ហើយក្រុមណាហ្គាវើល និងខេមបូឌានថាយហ្គឺរ សុទ្ធតែឈ្នះបាន៣ពិន្ទុ កាលពីថ្ងៃសៅរ៍។ ចំណែកក្រុមបឹងកេតអង្គរ កំពុងព្យាយាមបំបាត់ចោល នៅបញ្ហារបួសកីឡាករមួយចំនួននៅក្នុងក្រុម ដើម្បីផ្តោតលើការប្រឈមជាមួយក្រុមភ្នំពេញក្រោម នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:០០ ថ្ងៃអាទិត្យនេះ។

mm1

សម្រាប់ការប្រកួតនៅស្តាតចាស់ កាលពីម្សិលមិញនោះ ក្រុមទ័ព បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ យ៉ាងលំបាកបំផុត រីឯក្រុមណាហ្គាវើល បានលត់ក្រុមស៊ីម៉ាក់ ៤-១ ហើយក្រុមខេមបូឌានថាយហ្គឺរ បានយកឈ្នះក្រុមប៉ូលិស ក្នុងលទ្ធផល ២-១។

mm2

ជាមួយការឈ្នះ៣ពិន្ទុបន្ថែមនេះ បានជួយឲ្យក្រុមទ័ព ឡើងទៅឈរនៅកំពូលតារាងនៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦ វិញម្តង ដោយមាន៤០ពិន្ទុ លើសគូប្រជែងយកពានគឺ បឹងកេតអង្គរ ២ពិន្ទុវិញម្តង។ ហេតុនេះ បឹងកេតអង្គរ ត្រូវយកឈ្នះក្រុមភ្នំពេញកក្រោន នៅថ្ងៃនេះជាដាច់ខាត ទើបអាចរក្សាការមានប្រៀបរបស់ខ្លួន ក្នុងការឆ្ពោះទៅលើកពានក្នុងរហូតកាលនេះបាន។

mm3

តើក្រុមបឹងកេត អាចបន្តយកឈ្នះលើក្រុមភ្នំពេញក្រោន ដែលពួកគេធ្លាប់ឈ្នះ ២-១ ក្នុងជើងទី១បានទៀតទេ? ខណៈលោក សែម សំណាង គ្រូបង្វឹកភ្នំពេញក្រោន បានដាក់គោលដៅបិទ បឹងកេត មិនឲ្យរកបានគ្រាប់បាល់នោះ។ លោក សែម បាននិយាយថា៖«យើងត្រូវត្រៀមឲ្យបានល្អមែនទែន ដើម្បីទប់កុំឲ្យគេរកបានគ្រាប់បាល់ តែយើងត្រូវរកឲ្យបានគ្រាប់បាល់សម្រាប់ខ្លួនឯង ស្វែងរកជ័យជម្នះក្នុងការប្រកួតលើកនេះ»។

mm4

យ៉ាងណាក៏ដោយ លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា៖«យើងមិនចាប់អារម្មណ៍លើជ័យជម្នះរបស់ក្រុមទ័ពនោះទេ តែសំខាន់យើងត្រូវរកឲ្យបាន៩ពិន្ទុ សម្រាប់៣ប្រកួតដែលនៅសល់។ អ៊ីចឹងខ្ញុំអត់ចង់និយាយពីការប្តេជ្ញាចិត្ត និងតាំងចិត្តអ្វីនោះទេ សំខាន់យើងត្រូវរកឲ្យបាន៣ពិន្ទុ ក្នុង១ប្រកួតៗ។ យ៉ាងណាក៏ដោយ នៅពេលនេះ ភ្នំពេញក្រោន ហាក់ឡើងជើងជាងមុន ហេតុនេះការប្រកួតលើកនេះពិតជាមានភាពស្វិតស្វាញបំផុត»។

mm5

ចំណែកក្រុមវេស្ទើន នឹងបើកទ្វារកីឡដ្ឋានវេស្ទើន ដើម្បីស្វាគមន៍ក្រុមអាស៊ីអឺរ៉ុប នារសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យនេះដែរ ខណៈការប្រកួតជើងទី១ ក្រុមទាំង២ បានស្មើគ្នា ២-២៕

ចំណាត់​ថ្នាក់​បណ្តោះ​អាសន្ន​នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​កំពូល​កម្ពុជា ឆ្នាំ​២០១៦

Screen Shot 2016-08-14 at 3.37.26 PM

The post ទ័ព ឈ្នះ៣ពិន្ទុដូចក្តីរំពឹង ចុះបឹងកេត អាចឈ្នះភ្នំពេញក្រោន ល្ងាចនេះអត់? appeared first on CamboSport.