នែបនិត្យ​គ្នា​រាល់ដង​មិន​អី លើក​នេះ​វាយ​ឡើង​មើល​លែង​ចង់​ស្គាល់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​វាយ​នារី​ជា​ស្រី​ស្នេហ៍​របស់​ខ្លួន​ឡើង​ហើម​មុខ​ហើម​មាត់​មើល​លែង​ចង់​ស្គាល់ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ទៅ​នែបនិត្យ​ដូច​សព្វមួយដង តែ​លើក​នេះ​នារី​រង​គ្រោះ​មាន​ធំក្លិន​ខ្លួន​លាយឡំ​ជាមួយ​ក្លិន​លាមក​ដែល​ទើប​បន្ទោបង់​រួច​ហើយ​មិន​ទាន់​បាន​សំអាតខ្លួន ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ថន វៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ទិ​ត្យ សំ​រួន អាយុ​២៨​ឆ្នាំ អ្នក​ទាំង​២​នាក់​រស់​ភូមិ​គក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែល​ជា​និច្ច​ជា​កាល​អ្នក​ទាំង​២​នាក់​នេះ​តែងតែ​មក​ស្នាក់​នៅ និង​ដេក​នៅ​ជាមួយ​គ្នា​ស្ទើរ​តែ​រៀង​រាល់​យប់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​មក​នែប​និត្យ​ជាមួយ​នារី​រង​គ្រោះ​ជា​ស្រី​ស្នេហ៍​ដូច​សព្វមួយដង តែ​ដោយសារ​នារី​រង​គ្រោះ​ក្លិន​ខ្លួន​លាយឡំ​ជាមួយ​ក្លិន​លាមក​​ដែល​ទើប​បន្ទោបង់​រួច​តែ​មិន​ទាន់​បាន​សម្អាតខ្លួន​ផង​នោះ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​ក៏​បានចាប់​​វាយ​ធ្វើបាប​នារី​គ្រោះ​​បណ្តា​យ​ឲ្យ​ហើម​មុខ​ហើម​មាត់​មើល​លែង​ចង់​ស្គាល់តែ​ម្តង ៕