ព្រោះតែ​បំបៅ​ដោះ​កូន ម្តាយ​ម្នាក់​ត្រូវគេ​ដេញ​ចេញពី​សាល​មហោស្រព​

6 Videos


ស្ត្រីមេម៉ាយកូនមួយម្នាក់ត្រូវបានខាងសាលមហោស្រពសិល្បៈមួយដេញចេញយ៉ាងអាម៉ាស់ ក្រោយពីគេចាប់បានថា នាងបំបៅកូនក្នុងរោងភាពយន្ត ។

ព្រោះតែ​បំបៅ​ដោះ​កូន ម្តាយ​ម្នាក់​ត្រូវគេ​ដេញ​ចេញពី​សាល​មហោស្រព​

នាង Sam Lucas អាយុ ៣៣ ឆ្នាំ បានទិញសំបុត្រចូលទស្សនាក្រុមតន្ត្រី American Idiot ក្នុងសាលមហោស្រពសិល្បៈនៅកណ្តាលទីក្រុងឡុងដ្រ៍ ជាមួយនឹងកូនស្រីអាយុ ១០ ខែ និង ប្អូនស្រីបង្កើតនាង តែក្រោយមកក៏ត្រូវសន្តិសុខក្នុងសាលមហោស្រពបណ្តេញចេញវិញ ។

ព្រោះតែ​បំបៅ​ដោះ​កូន ម្តាយ​ម្នាក់​ត្រូវគេ​ដេញ​ចេញពី​សាល​មហោស្រព​

នាង Sam បានប្រាប់ឲ្យដឹងថា នេះជាបទពិសោធដ៏អាម៉ាសក្នុងជីវិតនាង ហើយនាងកំពុងតែគ្រោងប្តឹង សាលមហោស្រពនេះសម្រាប់ទង្វើដែលធ្វើឲ្យនាងខ្មាសគេមិនស្ទើរ ។

ព្រោះតែ​បំបៅ​ដោះ​កូន ម្តាយ​ម្នាក់​ត្រូវគេ​ដេញ​ចេញពី​សាល​មហោស្រព​

អ្នកម្តាយជាច្រើនក៏កំពុងតែគាំទ្រនាងចំពោះទង្វើនេះដែរ ព្រោះគ្រប់គ្នាសុទ្ធតែយល់ឃើញថា ការបំបៅដោះកូន វាមិនជាបង្កើតបញ្ហាអ្វីដែលអាប់អួរដល់សង្គមនោះទេ ។

ព្រោះតែ​បំបៅ​ដោះ​កូន ម្តាយ​ម្នាក់​ត្រូវគេ​ដេញ​ចេញពី​សាល​មហោស្រព​

យ៉ាងណាក្តី ក្រោយពីមានការផ្ទុះកំហឹង និង បង្ហោះតាមបណ្តាញសង្គមជាច្រើន ប្រធានសាលមហោស្រពក៏បានចេញមុខសុំទោសជាសាធារណៈ និង ថែមទាំងបានផ្តល់ថវិកាសងនាង Sam ខ្លះវិញផងដែរ ដោយលោកបានលើកឡើងថា នេះជាកំហុសរបស់សន្តិសុខ ហើយលោកក៏ពុំបានរើសអើងការបំបៅដោះកូនលើទីសាធារណៈផងដែរ ៕

ថាវរិទ្ធ ( ប្រភព ៖ ដាយលី ម៉ែល )