តុលា​ការមិន​ស្តាប់​ចម្លើយ​របស់​ឯកឧត្តម សម រង្ស៊ី តាម​អ៊ី​ន​ធី​ណិ​ត​ឡើយ​ និពន្ធដោយ : ថ្មីៗ       August-14-2016, 3:38 pm         388

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលា​ការមិន​ស្តាប់​ចម្លើយ​របស់​ឯកឧត្តម សម រង្ស៊ី តាម​អ៊ី​ន​ធី​ណិ​ត​ឡើយ​​ភ្លាមៗ​ក្រោយ​ឯកឧត្តម សម រង្ស៊ី  ប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ថា​នឹង​  នៅ​ថ្ងៃទី​១៩ ខែសីហា តាម​ដីការ​បង្គាប់​របស់​តុលាការ​នោះ លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង និង​អ្នកនាំពាក្យ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ សំណើរ​នេះ ដោយ​អះអាងថា ឯកឧត្តម សម រង្ស៊ី ជា​ជនជាប់សង្ស័យ មិនមែនជា​សាក្សី​នោះទេ​។

​លោក លី សុផាន់​ណា បានបញ្ជាក់​នៅក្នុង​បណ្តាញ​សង្គម Telegram យ៉ាងនេះ​ថា​៖«​យើង​មិន​អនុញ្ញាត​លើ​សំណើរ​សុំ​របស់​ជនជាប់សង្ស័យ​ឈ្មោះ សម រង្ស៊ី សម្រាប់​ការ​ស្តាប់​ចម្លើយ​នៅ​ថ្ងៃទី ១៩ សីហា ២០១៦ តាម​កម្មវិធី Teleconference ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​(Internet) ឡើយ​»​។​

​លោក លី សុផាន់​ណា បន្ត​បញ្ជាក់ថា​សាលាក្តី​ខ្មែរក្រហម បាន​ប្រើប្រាស់​នូវតាម​កម្មវិធី Teleconference ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​(Internet) សម្រាប់​សាក្សី​តែប៉ុណ្ណោះ ដែលជា​វិធានការ​ដោយឡែក ហើយ​មិន​ត្រូវបាន​ប្រើ​សម្រាប់​ជនជាប់សង្ស័យ ឬ​ជន​ត្រូវ​ចោទ ឬ​ជនជាប់ចោទ​នោះឡើយ​៕