ដេកជាមួយគ្នាស្ទើររាល់យប់ ខឹងខាងស្រីមានក្លិនខ្លួនស្អុយពេក ខាងប្រុសវាយហើមមុខមាត់ មើលលែងចង់ស្គាល់

(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា បន្ទាប់ពីជនរូបនេះ បានវាយនារីរងគ្រោះដោយដៃ ហើមមុខហើមមាត់រងរបួសធ្ងន់ មើលលែងចង់ស្គាល់​ ដោយសារនារីរងគ្រោះ មានក្លិនខ្លួន លាយឡំជាមួយក្លិនលាមក។​

លោកអនុសេនីយ៍ឯក ប៉ិច ស៊ីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួន មានឈ្មោះ ថន ថៃ ភេទប្រុស អាយុ២៨ឆ្នាំ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ទិត្យ សំរួន ភេទស្រី អាយុ២៨ឆ្នាំ ដូចគ្នា អ្នកទាំងពីររស់ភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យ​ និងនារីរងគ្រោះជានិច្ចជាកាលរស់នៅជាមួយគ្នា​ ហើយជនសង្ស័យធ្លាប់មានប្រពន្ធ កូនមួយម្តងរួចមកហើយ​ ដោយឡែកនារីរងគ្រោះបានមកស្នាក់​ និងដេកនៅជាមួយគ្នាស្ទើររាល់យប់។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា​ នៅយប់ថ្ងៃកើតហេតុ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានផឹកស្រាស្រវឹង​ ហើយបានមក ណែបនិតនារីរងគ្រោះដូចសព្វមួយដង តែដោយសារនារីរងគ្រោះក្លិនខ្លួនលាយឡំជាមួយក្លិនលាមក មិនបានសម្អាតខ្លួនផងនោះ ជនសង្ស័យបានវាយធ្វើ​បាបនារីគ្រោះដោយដៃ​ បណ្តាយឲ្យហើមមុខហើមមាត់រងរបួសធ្ងន់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចភូមិ អញ្ជែងលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យស្រីជាប្រពន្ធ រងរបួសធ្ងន់ ចំណែកបុរសជាប្តី ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន ។

នគរបាលឃុំពុកប្ញស្សី បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ វី ស្រីពៅ អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរបួសស្នាម ប៉ោងហើម​ជាំភ្នែកស្តាំ០១ កន្លែង(ប្រពន្ធ) ។

ចំណែកបុរសជាប្តីមានឈ្មោះ ផ្លាយ សំណាង អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខ កសិករមានទីលំនៅភូមិឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្តី (ឃាត់ខ្លួន) ។

សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់ ទើបនឹងរៀបការជាមួយគ្នាបានជាង២ខែមកហើយ ហើយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានបបួលគ្នាទៅលេងផ្ទះឪពុកធម៌ ឈ្មោះ ម៉ុល នៅអញ្ជែងលើ ឃុំពុកឬស្សី និងស្នាក់នៅ​ទីនោះ ។

លុះដល់ថ្ងៃកើតហេតុបុរសជា ប្ដីបានផឹកស្រាស្រវឹង ហើយបានបបួលប្រពន្ធ ទៅលេងផ្ទះឪពុក ម្តាយ របស់ខ្លួន នៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី តែស្រ្តីជាប្រពន្ធ ប្រកែក បន្ទាប់មកក៍មានជម្លោះពាក្យសំដី ជាមួយគ្នា ភ្លាមនោះបុរសជាប្តីបានចាប់បោចសក់ជនរងគ្រោះ អូសចូលទៅក្នុងផ្ទះឪពុកធម៌ ដាល់ជាច្រើនដៃត្រូវចំភ្នែកស្តាំ ជនរងគ្រោះបណ្តាល ឲ្យរបួសប៉ោងហើមជាំ ហូរឈាមតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលពុកឬស្សី បានចុះអន្តរាគមន៍ ឃាត់​ខ្លួនបុរសជាប្តី បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដេកជាមួយគ្នាស្ទើររាល់យប់ ខឹងខាងស្រីមានក្លិនខ្លួនស្អុយពេក ខាងប្រុសវាយហើមមុខមាត់ មើលលែងចង់ស្គាល់

ដេកជាមួយគ្នាស្ទើររាល់យប់ ខឹងខាងស្រីមានក្លិនខ្លួនស្អុយពេក ខាងប្រុសវាយហើមមុខមាត់ មើលលែងចង់ស្គាល់

ដេកជាមួយគ្នាស្ទើររាល់យប់ ខឹងខាងស្រីមានក្លិនខ្លួនស្អុយពេក ខាងប្រុសវាយហើមមុខមាត់ មើលលែងចង់ស្គាល់

ដេកជាមួយគ្នាស្ទើររាល់យប់ ខឹងខាងស្រីមានក្លិនខ្លួនស្អុយពេក ខាងប្រុសវាយហើមមុខមាត់ មើលលែងចង់ស្គាល់