អ្នកវិទ្យាសាស្រ្ត រកឃើញត្រីឆ្លាម ដែលអាចមានអាយុដល់ទៅ ៤០០ឆ្នាំ ចំណាស់ជាងគេបំផុត ក្នុងពិភពលោក (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុម បានរកឃើញ ត្រីឆ្លាមយក្សមួយក្បាល ជាពូជត្រីឆ្លាម «Greenland Shark» រស់នៅក្នុងតំបន់ទឹកសមុទ្រ ស្ថិតនៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិច ដែលមានអាយុកាល ប្រហែលជា ៣៩២ឆ្នាំ ជាមួយនឹងដងខ្លួនប្រវែង ២១ហ្វីត (ប្រហែលជា ៦ម៉ែត្រកន្លះ) ហើយអ្នកវិទ្យាសាស្រ្តរំពឹងថា ត្រីឆ្លាមយក្សមួយក្បាលនេះ អាចរស់រានមានជីវិតបន្តរហូតដល់ទៅអាយុ ៤០០ឆ្នាំផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្ត អន្តរជាតិមួយក្រុម ដឹកនាំដោយ សាកលវិទ្យាល័យ University of Copenhagen និង សាកលវិទ្យាល័យ University of Oxford បានឲ្យដឹងថា ជីវិតរបស់ត្រីឆ្លាម អាចរស់នៅបានយូរជាងត្រីបាឡែន  អណ្តើក  និងកន្ធាយ  ទៅទៀត។

តាមរយៈការចុះផ្សាយលើទស្សនាវដ្តី Science ទាក់ទងនឹងការរកឃើញត្រីឆ្លាតពូជ “Greenland” “Somniosus microcephalus” នេះ ជាធម្មតាវាអាចមានអាយុកាល រស់នៅបានយូរជាមធ្យម ២៧២ឆ្នាំ និងអាចដល់ ៤០០ឆ្នាំផងដែរ។ ទន្ទឹមនឹងនោះ បើធៀបជាមួយនឹងត្រីបាឡែនវិញ វាមានអាយុកាលវែង គិតជាមធ្យមច្រើនជាង ៦០ឆ្នាំ។  ត្រីឆ្លាម Greedland Shark រស់នៅក្នុងទឹកត្រជាក់កម្រិត -១អង្សាសេ ទៅ ១០អង្សាសេ ហើយវាអាចហែលក្នុងទឹកជម្រៅ ២,២០០ម៉ែត្រ និងវាមានទម្ងន់ខ្លួនជាង១តោនឯណោះ។

បើតាមការឲ្យដឹងពីលោក Julius Nielsen មកពីសាកលវិទ្យាល័យ “University of Copenhagen” និងជាសាស្រ្តាចារ្យនៃ វិទ្យាស្ថានធនធានធម្មជាតិ “Greeland Institute of Natural Resource” បានប្រសាសន៍ថា «ខ្ញុំពិតជាជឿជាក់ ៩៥ភាគរយ ដែលត្រីឆ្លាមដ៏ចំណាស់ Greenland shark អាចមានអាយុចន្លោះពី ២៧២ ទៅ ៥១២ឆ្នាំ។ ព្រោះសូម្បីតែតាមការ ពិនិត្យព្យាករណ៍កន្លងមក យ៉ាងហោចណាស់ក៏វាមានអាយុ ដល់ទៅ ២៧២ឆ្នាំ ដែលមានឆ្អឹងខ្នងវែងជាងគេបំផុតលើពិភពលោកផងដែរ» 

លោកបន្តថា «ត្រីឆ្លាមនេះ វានៅតែជាអាថ៌កំបាំង អស់រយៈពេលដ៏យូរមកហើយ តើវាមានអាយុកាល ប៉ុន្មានឲ្យប្រាកដទៅ...! ខ្ញុំគិតថា ពួកយើងបានរកឃើញ សត្វដែលមានអាយុកាលដ៏ចំណាស់ ដែលមានជីវិតរស់នៅ ក្នុងពិភពលោកនេះហើយ» 

គួរឲ្យដឹងថា លោក Nielsen និងក្រុមការងាររបស់គាត់ ក៏ធ្លាប់បានធ្វើការសិក្សាទៅលើ ត្រីឆ្លាមញី ចំនួន ២៨ក្បាល ដែលរូបលោក និងក្រុមការងារ ចាប់បានដោយចៃដន្យ ក្នុងអំឡុងពេលប្រតិបត្តិការនេសាទត្រីកន្លងទៅផងដែរ។

លោក Nielsen និយាយថា វិធីសាស្រ្តដែលត្រូវបានប្រើប្រាស់ ក្នុងការកំណត់ដឹងពីអាយុកាលរបស់ត្រីកន្លងមក គឺវាងាយស្រួយ ប៉ុន្តែការយកវិធីសាស្រ្តដដែលនេះ ដើម្បីកំណត់ចង់ដឹង ពីអាយុកាលរបស់ប្រភេទពូជត្រីឆ្លាម Greedland នេះ វាពិតជារឿងដែលលំបាកមួយ ក្នុងការកំណត់ពីអាយុពិតប្រាកដរបស់វា។   

យ៉ាងណាមិញ ក៏មិនខុសគ្នាប៉ុន្មានពីវិធីសាស្រ្តមុនដែរ ពោលគឺអ្នកវិទ្យាសាស្រ្ត បានធ្វើការវិភាគទៅលើ កញ្ចក់កែវភ្នែករបស់ត្រីឆ្លាម Greenland Shark ដោយប្រើ Radiocarbon ដែលជាវិធីសាស្រ្តមួយ កំណត់អាយុនៃវត្ថុ ឬសរីរាង្គអ្វីមួយ។ នៅចំនុចស្នូលកណ្តាលនៃកញ្ចក់ភ្នែក (ឬប្រស្រីភ្នែក) របស់ត្រីឆ្លាម មានផ្ទុកនូវសមាសភាព ជាលិកា មេតាប៉ូលីសអសកម្ម ដែលមិនមានសញ្ញាផ្លាស់ប្តូរណាមួយ ចាប់តាំងពីវាកើតមកម៉្លេះ ជាហេតុអាចធ្វើឲ្យអ្នកវិទ្យាសាស្រ្ត ដឹងពីអាយុកាលរបស់វាបាន៕ 

ទស្សនាវីដេអូ៖

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកវិទ្យាសាស្រ្ត រកឃើញត្រីឆ្លាម ដែលអាចមានអាយុដល់ទៅ ៤០០ឆ្នាំ ចំណាស់ជាងគេបំផុត ក្នុងពិភពលោក (មានវីដេអូ)

អ្នកវិទ្យាសាស្រ្ត រកឃើញត្រីឆ្លាម ដែលអាចមានអាយុដល់ទៅ ៤០០ឆ្នាំ ចំណាស់ជាងគេបំផុត ក្នុងពិភពលោក (មានវីដេអូ)

អ្នកវិទ្យាសាស្រ្ត រកឃើញត្រីឆ្លាម ដែលអាចមានអាយុដល់ទៅ ៤០០ឆ្នាំ ចំណាស់ជាងគេបំផុត ក្នុងពិភពលោក (មានវីដេអូ)