នាង​អ៊ី​ត មិន​ប្រកាន់​ប្រសិនបើ​អតីត​ស្វាមី​អញ្ជើញ​

6 Videos


ថ្មីៗនេះមានលេចលឺពត៌មានថា អតីតស្វាមី នាងអ៊ីត ត្រៀមនឹងចូលរោងការផងដែរ ហើយគេនឹងអញ្ជើញនាងចូលរួមក្នុងពិធីមង្គលការនោះផងដែរ ។

នាង​អ៊ី​ត មិន​ប្រកាន់​ប្រសិនបើ​អតីត​ស្វាមី​អញ្ជើញ​

ទោះបីជាមានពត៌មានយ៉ាងនេះក្តី នាងអ៊ីត ហាក់មិនចាប់អារម្មណ៍អ្វីនោះទេ ផ្ទុយទៅវិញនាងបែរជានិយាយថា « បើគាត់ (អតីតស្វាមី)អញ្ជើញខ្ញុំចូលរួមមង្គលការមែន ខ្ញុំរីករាយនឹងចូលរួម »។ ថ្វីត្បិតតែ នាងអ៊ីត និងអតីតស្វាមី បានសម្រេចចិត្តលែងលះគ្នាទៅតាមផ្លូវច្បាប់ហើយក្តី តែអ្នកទាំងពីរនៅរាប់អានគ្នា ហើយនាងក៏មិនបានបិទសិទ្ធមិនឲ្យអតីតស្វាមីជួបកូននោះដែរ ។

នាង​អ៊ី​ត មិន​ប្រកាន់​ប្រសិនបើ​អតីត​ស្វាមី​អញ្ជើញ​

នាងអ៊ីត បានឆ្លើយតប ទៅនឹងរឿងអតីតស្វាមីគ្រោងរៀបការនោះ ថា «ខ្ញុំមិនដឹងថា គាត់រៀបការនោះទេ ប៉ុន្តែប្រសិនបើគាត់អញ្ជើញខ្ញុំចូលរួមមែន ខ្ញុំរីករាយនឹងចូលរួម ខ្ញុំមិនប្រកាន់នោះទេ ផ្ទុយទៅវិញខ្ញុំកាន់តែត្រេកអរនិងជូនពរគាត់ទៅវិញ ព្រោះពេលនេះយើងប្រៀបដូចជាមិត្តភក្តិនិងគ្នាអ៊ីចឹង» ។

នាង​អ៊ី​ត មិន​ប្រកាន់​ប្រសិនបើ​អតីត​ស្វាមី​អញ្ជើញ​

ថ្មីៗនេះមានលេចលឺពត៌មានចចាមអារាមជាច្រើនថា នាងអ៊ីត កំពុងសាងស្នេហាថ្មី ជាមួយបុរសម្នាក់ដែលជាអ្នកសិល្បៈដូចគ្នា តែពេលជួបជាមួយ នាងអ៊ីតផ្ទាល់ នាងបានបញ្ជាក់ប្រាប់ថា នាងមិនទាន់គិតគូរឿងស្នេហានោះទេ ចង់នៅម្នាក់ឯងស្រួលចិត្តជាង ៕

អាលីណា