មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

​​​មុខងារ​​បង្កប់​ចំនួន​៦ ​លើ​​​​​​​ទូរសព្ទ​ iPhone ​ខាង​ក្រោម​ ពិត​​ជា​មាន​អត្ថប្រយោជន៍​​​ច្រើន​ ​​​​​​ព្រោះ​​វា​​បាន​ជួយ​​សម្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ឲ្យ​កាន់​តែ​ចំណេញ​​ពេល​វេលា​ ​ផ្ដល់​ភាព​​ងាយ​ស្រួល​​។ មាន​មុខងារ​បង្កប់​​ជា​ច្រើន​​ទៀត​​​​ ដែល​អ្នក​ប្រើ​ប្រាស់​មិន​សូវ​ចាប់​អារម្មណ៍​ តែ​ពេល​នេះ​សូម​លើក​យក​ចំណុច​ដូច​ខាង​ក្រោម៖

 

​​​​​​​​​​​​​​​​​១. របៀប​បង្កើត​សារ​​​ឆ្លើយ​​​តប​​​ដោយ​ស្វ័យ​ប្រវត្តិ​​ ពេល​​មាន​គេ​ទូរសព្ទ​មក​​​​​អ្នក​មិន​អាច​លើក​បាន

​ការ​កំណត់​​​បែប​នេះ​បាន​ជួយ​​ឲ្យ​​​លោក​​អ្នក​​​តប​សារ​ទៅវិញ​មិន​ចាំបាច់​​ចំណាយ​ពេល​វាយ​​​អក្សរ​​យូរ​​​​​​ ទៅកាន់​​អ្នក​ទូរសព្ទ​មក បើ​អ្នក​រវល់។​​
ដើម្បី​កំណត់​​សូម​ចូល​ទៅ​កាន់ Setting => Phone => Respond With Text រួច​វា​​​ចេញ​ ៣​ប្រឡោះ ​​​ឲ្យ​​​លោក​អ្នក​សរសេរ​ឃ្លា​​ប្រាប់​មូលហេតុ​​របស់​អ្នក​ទុក​ជាមុន។ តែ​បើ​​លោក​រក​នឹក​ពុំ​ទាន់​ឃើញ​អាច​​​ឃ្លា​លំនាំ​ដើម​របស់​វា​បាន​​មាន​ដូច​ជា៖ សុំទោស​​​! ខ្ញុំ​មិន​អាច​លើក​ទូរសព្ទ​បាន​ទេ​ឥឡូវ​នេះ។ ខ្ញុំ​​កំពុង​​នៅ​តាម​ផ្លូវ។  ចាំ​ខ្ញុំ​ទូរសព្ទ​​ទៅ​វិញ​​នៅ​ពេល​ក្រោយ។

 

មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

របៀប​ប្រើ​​នោះ​​គឺ ពេល​គេ​ទូរសព្ទ​មក​​ អ្នក​គ្រាន់​តែ​ចុច​​​ប៊ុតុង​ Message ​រួច​​វា​នឹង​លោត​​ឃ្លា​​​ទាំង​ ៣ ​ដែល​អ្នក​​បាន​កំណត់​​ទុក​នោះ​​ចេញ​ឡើង​ហើយ រួច​ចុច​​លើ​ឃ្លា​ណា​មួយ​​ដែល​អ្នក​ចង់​បាន​ជាការស្រេច។
​​​

 

២. បម្លែង​​ File HTML ទៅ​ជា​ PDF ដាក់​ក្នុង iBook

ដោយ​​លោក​អ្នក​គ្រាន់​តែ​​​បើក​​ឯកសារ​ ឬ​អត្ថបទ​ណា​មួយ​​​ រួច​ចុច​លើ​ប៊ូតុង Save ខាង​ក្រោម​​ដែល​មាន​សញ្ញា​ព្រួញ​បាញ់​ទៅលើ=> បិទ​អ៊ីន​ធើណិត​សិន​=> ​​Save PDF to iBooks ពេល​នោះ​វា​នឹង​បង្កើត​ជា​ File PDF ហើយ។

 

មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

 

៣. ថត​​រូប​ពេល​​កំពុង​ថត​វីដេអូ​

នេះ​ជា​វិធី​ងាយ​ស្រួល តែ​​​អ្នក​​​ប្រើប្រាស់​មួយ​ចំនួន​មិន​សូវ​ចាប់អារម្មណ៍​ ខណៈ​ពេល​អ្នក​កំពុង​ថត​វីដេអូ​​​ អ្នក​ក៏​អាចថត​​រូប​ភាព​បាន​ដែរ​ ដោយ​មិន​ចាប់​បាច់​​បញ្ឈប់​ថត​វីដេអូ​​ឡើយ​ ដោយ​គ្រាន់តែ​​​ចុច​ប៊ូតុង​​ពណ៌ស​​​ខាង​ក្រោម​​​ប៊ូតុង​ថត​​​វីដេអូ​ពណ៌ក្រហម​ប៉ុណ្ណោះ។​

 

មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

 

 

៤. រលាក់ អង្រួន​ទូរសព្ទ​​ឲ្យ​​វា​​ត្រលប់​ក្រោយ​ពេល​វាយ​សារ​ខុស

ពេល​លោក​អ្នក​​សរសេរ​​​ខុស ឬ​ច្រឡំ​​លុប​​សារ​ដោយ​​​ចៃដន្យ​​ ហើយ​ចង់​​​​ត្រលប់​​ក្រោយ​​​វិញ​ ​អ្នក​ពិត​ជា​ពិបាក​ព្រោះ​​គ្មាន​ប៊ូតុង​​ Undo តែ​មុខងារ​ចាប់​​​​​​រលាក់​ អង្រួន​​ទូរសព្ទ​បាន​បង្កប់​​​មុខ​ងារ​ Undo ​យ៉ាង​ល្អ។

 

មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

 

៥. លុប​លេខ​​​នៅ​​​​កម្ម​វិធី​គិតលេខ​

​​​​កម្មវិធី​គិតលេខ​ Calculator ​​​ ដែល​អ្នក​បាន​វាយ​​​​លេខ​ជា​ច្រើន​ខ្ទង់​​​​​​​តែ​​បើ​​ចង់​លុប​​លេខ​ខាង​ក្រោយ​គេ​​​​​ពេល​វាយ​ច្រឡំ​​ អ្នក​នឹង​ពិបាក​ព្រោះ​ពុំ​ដឹង​មុខងារ​បង្កប់ តែ​ពេលនេះ​​អ្នក​​នឹង​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​​​អ្នក​យក​ម្រាម​ដៃ​ទាញ​​ផ្ទៃ​ខ្មៅ​​​​ខាង​ស្ដាំ ឬ​ឆ្វេង​ នោះ​​​​​លេខ​នឹង​​​លុប​​ខ្ទង់​ខាង​ក្រោយ​គេ​ម្ដង​មួយៗ។

 

មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

 

៦. កំណត់​​ឲ្យ​បទ​ចម្រៀង​​​ឈប់​

ពេល​គេង​យប់​​ ​ភាគច្រើន​​បងប្អូន​ចាក់​ចម្រៀង​កំដរ​អារម្មណ៍​​​​​ទម្រាំ​គេង​លក់​​ តែ​មិន​បាន​បិទ​ក្រោយ​គេង​លក់​ រហូត​បទ​ចម្រៀង​​ចាក់​រហូត​ទល់​ព្រឹក​ក៏​មាន។ ដើម្បី​កំណត់​ឲ្យ​វា​ឈប់​​ ​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់ កម្មវិធី​ Clock => Timer (កំណត់​ពេល​រយៈពេល​​បទ​ចម្រៀង​ត្រូវ​ឈប់​មាន​ម៉ោង ​និង​នាទី ) => When Timer Ends ចុច​ពាក្យ​​ Stop Playing => Start ជា​ការ​ស្រេច៕

 

មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ macworld​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​