បទសម្ភាសន៍​ស្ដីពី​ការ​ផ្ដល់​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​៤​រូប​នៅ​កម្ពុជា

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា និង​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​មេគង្គ ហៅ​កាត់​ថា ជេ.ស៊ី.អាយ (JCI) នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​ធ្វើ​ការ​វាយ​តម្លៃ​ផ្ដល់​ពាន​រង្វាន់​ដល់​បេក្ខជន​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ឆ្នាំ​២០១៦។ កម្មវិធី​នេះ បាន​ជ្រើសរើស​យក​សហគ្រិន​វ័យ​ក្មេង​ឆ្នើម ៤​រូប​នៅ​កម្ពុជា តាម​រយៈ​ការ​បោះឆ្នោត​យក​ក្នុង​ចំណោម​បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រកួត ១២​រូប។

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​របស់​អ្នកស្រី ខែ សុណង ជាមួយ​នឹង​លោក ឃឹម ប៊ុនឡែន ប្រធាន​ផ្នែក​ជ្រើសរើស​បេក្ខជន​សហគ្រិន​នៃ​គម្រោង​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។