ក្រុមចម្រៀងអាមេរិក Pillow Talk ត្រូវបានគេចោទប្រកាន់ថា លួចចម្លងបទចម្រៀង ពីក្រុម BTS របស់កូរ៉េ! (មានវីដេអូ)

បរទេស៖ ថ្មីៗនេះ ក្រុមអ្នកនិយមលេងអ៊ិនធឺណែត ដែលជាពិសេសទៀតនោះ គឺក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀង Kpop បុរស BTS ផ្ទាល់តែម្តង ដែលកំពុងតែក្តៅក្រហាយយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានរកឃើញថា ក្រុមចម្រៀងបុរសល្បីឈ្មោះ នៅឯសហរដ្ឋអាមេរិក បានលួចចម្លងបទភ្លេងពីក្នុងបទចម្រៀង “I Need U” របស់ក្រុមខ្លួន។

គួរឲ្យដឹងថា ក្រុមចម្រៀងបុរសរបស់សហរដ្ឋអារមេរិក ដែលកំពុងតែត្រូវបានអ្នកគាំទ្រជាច្រើន ចោទប្រកាន់ថា បានលួចចម្លងទំនុកភ្លេងពីក្នុងបទ “I Need U” របស់ក្រុមចម្រៀងបុរស កូរ៉េ BTS នោះ គឺមានឈ្មោះថា “Pillow Talk” មានសមាជិក៣រូបដូចជា៖ J.Snow, Luke Jones និង Lamorne Morris បានបញ្ចញនូវបទចម្រៀងថ្មីរបស់ពួកគេ បង្ហោះទៅលើគេហទំព័រយូធូប កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ដែលមានចំណងជើងថា៖ «Body Pillow»

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីបទចម្រៀងមួយបទនេះ ចេញជាផ្លូវការមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានអ្នកគាំទ្រជាច្រើន ធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើអ្នកផលិតបទចម្រៀង​​​ «Body Pillow» ឈ្មោះ Jukebox ថាជាចោរលួចចម្លងបទរបស់គេ។  

លើសពីនេះ ក៏មានក្រុមអ្នកគាំទ្រជាច្រើន បានសរសេរបញ្ចេញបមតិនៅលើបទចម្រៀង របស់ Pillow Talk នោះដោយថា៖

«ខ្ញុំអាចលឺបទចម្រៀង”I Need U” នៅក្នុងបទចម្រៀងដ៏ចង្រៃរបស់អ្នក (Body Pillow) :’( នេះជាមូលហេតុ ដែលអ្នកបិទមុខងារ Comment ចោលឬ? គួរឲ្យអាណិតមែន!»

គួរបញ្ជាក់ថា បទចម្រៀង “I Need U” របស់ក្រុមច្រៀងកូរ៉េ BTS បានបង្ហោះជាផ្លូវការនៅលើ គេហទំព័រយូធូប កាលពីឆ្នាំមុន នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥។ រីឯបទចម្រៀង “Body Pillow” របស់ក្រុមចម្រៀង “Pillow Talk” គឺទើបតែចេញជាផ្លូវការកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ តែប៉ុណ្ណោះ៕  

ដូចនេះ កុំឲ្យខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖

"I Need u" របស់ក្រុម BTS

"Body Pillow" របស់ក្រុម Pillow Talk

UPDATE៖ ទាក់ទងនឹងការរិះគន់ថាលួចចម្លងបទរបស់គេនេះដែរ លោកJukeBox ដែលជាអ្នកផលិតផ្ទាល់ ក៏បានបង្ហោះជាសារនៅលើបញ្តាញសង្គម Twitter របស់ខ្លួន ដោយលោកបាននិយាយថា លោកមិនបានចម្លងបទរបស់គេនោះទេ តាមពិតទៅ កាលដែលស្តាប់បទចម្រៀងទាំង២នេះ​មានលក្ខណៈស្រដៀងគ្នា គឺមូលហេរតុមកពី ប្រើប្រាស់ឧបករណ៏តន្រ្តីដូចគ្នា ដោយលោកបានប្រើប្រាស់ឧបរណ៍ Loop Packs ចង្វាក់ Future RnB 2 ដែលធ្វើឲ្យចម្រៀង "Body Pillow" ស្តាប់ទៅគឺមានលក្ខណៈស្រដៀងច្រើនទៅនឹង បទ​ "I Need U" របស់ក្រុម BTS ហ្នឹង៕

ប្រភព៖ AllKpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload