បុរសម្នាក់អះអាងថា ហាងបុប្ផាជាយដែន មិនបានផ្សំគំនិតអាក្រក់ ចង់ស៊ីដាច់ម៉ូតូភ្ញៀវ ដូចគេបាននិយាយឡើយ!

ភ្នំពេញ៖ កាលពីម្សិលមិញនេះដែរ មានអត្ថបទព័ត៌មានមួយ បានដាក់ចំណងជើងធំៗ ថា។ ហើយស្រាប់តែប៉ុន្មានម៉ោងមុននេះ មានបុរសម្នាក់ បានចេញមុខបកស្រាយ ក្នុងរឿងហេតុដែលមិនសមស្របមួយនេះ។

បុរសម្នាក់ ដែលអះអាងថា ជាអ្នកមើលការខុសត្រូវ ក្នុងហាងបុប្ផាជាយដែនទាំងមូល សុំមិនបញ្ចេញឈ្មោះ បានប្រាប់ខ្មែរឡូត នៅរសៀលថ្ងៃទី១៤ សីហា នេះថា កាលពីថ្ងៃ ១២ ខែសីហា ឆ្នាំ២០១៦ ខាងហាង និងភាគីម្ខាងទៀត បានសម្រុះសម្រួលគ្នាជាធម្មតា នូវចំនួនទឹកប្រាក់ចំនួន ៣០០ដុល្លារពិតប្រាកដមែន។ ប៉ុន្តែមិនដឹងមាន ជនខិលខូចណាម្នាក់ ព្យាយាមធ្វើបាបដល់ហាង បែរជាដើរប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួនថា ហាងបុប្ផាជាយដែន ចង់បម្រុងស៊ីដាច់ម៉ូតូភ្ញៀវទៅវិញ ដែលរឿងនេះ ដូចជាមួលបង្កាច់ហាងពេកហើយ។ ហើយជាពិសេស ម៉ូតូដែលខាងហាង បានធ្វើការដកទុក គឺ ម៉ាកវីវ៉ា សេរ៊ី០៨ មិនមែន ម៉ាកសេ១២៥ ដូចជនខិលខូច បានប្រាប់នោះទេ។

ក្នុងនោះដែរ បុរសរូបនោះ បាននិយាយបន្ថែមថា ហាងបុប្ផាជាយដែន មិនបានផ្សំគំនិត រឺធ្វើរឿងមិនគប្បីទៅកាន់ភ្ញៀវនោះទេ ហើយរឿងដកម៉ូតូ ប្រសិនក្នុងករណីណា ភ្ញៀវមិនមានលុយឲ្យថ្លៃទទួលទានក្នុងហាង គឺហាងនឹងអនុវត្តល័ក្ខខ័ណ្ឌបែបនេះ។ ហើយអ្វីគ្រប់យ៉ាង ដែលជនខិលខូចបានធ្វើនេះ ចង់ធ្វើឲ្យខូចឈ្មោះហាងបុប្ផាជាយដែនតែម្តង ខណៈហាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត