ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!

6 Videos


ថ្មីៗនេះស្រីស្អាត ឌី សូនីតា បានសារភាពថា កន្លងមកមានអ្នកសិល្បៈដូចគ្នាសុំស្រលាញ់នាង តែ នាងច្រានចោលការសុំស្នេហ៍នេះ ។ ឌី សូនីតា បានប្រាប់ថា នាងបានចាត់ទុកអ្នកសិល្បៈដូចជាបង ប្អូន បង្កើត ទើបគ្មានអារម្មណ៍ថាស្រលាញ់គ្នា ។

ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!

ឌី សូនីតា បានអះអាងថា មានអ្នកសុំស្រលាញ់នាងច្រើន ក្នុងនោះក៏មានអ្នកសិល្បៈដូចគ្នាសុំស្រលាញ់ ដែរ។តែសម្រាប់នាងអោយតែអ្នកសិល្បៈដូចគ្នាសុំស្រលាញ់ដឹងតែលែងហ៊ាននិយាយរកតែម្តង។អាចនិយាយបានថា មិនមានចិត្តស្រលាញ់អ្នកសិល្បៈដូចគ្នាឡើយ ។

ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!

បើអាចទៅរួចស្រីស្អាត ឌី សូនីតា ចង់បានគូស្នេហ៍ជាអ្នក ជំនួញ ។ ស្ថិតក្នុងវ័យ ២៤ ឆ្នាំ ឌី សូនីតា បានអះអាងថា នាងមិនទាន់មានគូស្នេហ៍នៅឡើយទេ ។ ចូលប្រលូកក្នុងសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយដែរ តែ ឌី សូនីតា កម្រជួបរឿងអាស្រូវដូចតារាដទៃណាស់ ។ តែមួយ រយៈមុននាងត្រូវបានមហាជនក្នុងហ្វេសប៊ុករិៈគន់ ក្រោយពីនាងនិងលោក អេឡិច ហ្សូរ៉ា ថតរូបហាត់ ប្រាណបែបសិចស៊ី ។

ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!

ជាមួយនិងការទទួលស្គាល់ការពិត ឌី សូនីតា បានប្រាប់ថា ជាការថតរូបដោយ ចៃដន្យរវាងនាងនិងលោក អេឡិច ហ្សូរ៉ា នៅក្នុងក្លឹបហាត់ប្រាណមួយ ហើយនាងក៏សុំខ្លាចលែងហ៊ានថត រូបដែលនាំអោយប៉ះពាល់អារម្មណ៍ដល់ទស្សនិកជន ដោយសារខ្មែរជាសំពត់នៅក្នុងផ្នត់ ។

ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!

ឌី សូនីតា កំពុង មមាញឹក ថតរឿងភាគ «ញើសពណ៌ក្រហម» អោយស្ថានីយទូរទស្សន៍ស៊ីធីអិន ។ ក្រោយពីថតរឿងនេះចប់ នាងសម្រាកការថតរឿងមួយរយៈ ដោយសារហត់នឿយខ្លាំង។ប៉ុន្តែការច្រៀងនៅតាមកម្មវិធីផ្សេងៗនៅតែ ទទួលដដែល ៕ ចេនីស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!

ស្រី​ស្អាត ឌី សូ​នី​តា បដិសេធ​មិន​ស្រឡា​ញ់​អ្នកសិល្បៈ​ដូចគ្នា​!