បាញ់សម្លាប់កណ្តាលក្រុងទៀតហើយ

6 Videos


កាលពីយប់ថ្ងៃទី១៣ ខែសីហា យប់ម៉ិញនេះ បុរសម្នាក់ត្រូវបានឃាតក បាញ់សម្លាប់នៅក្នុងហាងមីនីម៉ាត់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
។ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ។ បន្ទាប់ពីករណីបាញ់ប្រហារនេះកើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ យកទៅទីបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញ ដែលជនសង្ស័យនោះត្រូវជាប្អូនប្រុសបង្កើតរបស់តារាសម្តែង ខៀវ សុខារ៉ាវី។
បើតាមពត៌មានដែលទទួលបានជនរងគ្រោះដែលឃាតកបាញ់សម្លាប់នោះ ក៏ត្រូវជាបងប្អូនជីដូនមួយរបស់តារាសម្តែង ខៀវ សុខារ៉ាវី ដែរ។រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលនាំអោយមានការបាញ់សម្លាប់គ្នាកណ្តាលទីក្រុង កាលពីយប់មិញនោះទេ។

នៅពេលនេះសាកសពជនរងគ្រោះ កំពុងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅវត្ត វត្តពោយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វារ៕
ចំណូល