តាមពិត​នារី​ប្រេ​ស៊ី​ល​ស្អាត​ខ្លាំង​ដល់​ម្លឹ​ង មកពី​មាន​ទាក់ទង​នឹង​…​

6 Videos


កាលពីរាត្រីបើកសម្ពោធការប្រកួតកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល កន្លងមកនោះ គឺកំពូលតារាបង្ហាញម៉ូដប្រេស៊ីល នាង Gisele-Bundchen ដែលស្ថិតក្នុងឈុតរ៉ូបវែងពណ៌ទឹកមាសចាំងភ្លឺផ្លេក បានឡើងសម្តែងនៅលើឆាកចម្រៀងដែលអមដោយបទចម្រៀងដែលមានចំណងជើងថា « Girl from Ipanema » បានធ្វើឲ្យទូទាំងពិភពលោកស្គាល់ស្រីស្អាតនៃរបាំសាំបារបស់ប្រេស៊ីល ម្តងទៀត ។

តាមពិត​នារី​ប្រេ​ស៊ី​ល​ស្អាត​ខ្លាំង​ដល់​ម្លឹ​ង មកពី​មាន​ទាក់ទង​នឹង​…​

នៅប្រទេសប្រេស៊ីល អ្វីដែលមានភាពល្បីរន្ទឺបំផុតនោះក្រៅពីកីឡាបាល់ទាត់ គឺមានតារាបង្ហាញម៉ូដថែមទៀត ។ កាលពីឆ្នាំ ២០១៥ ក្នុងការចេញផ្សាយរបស់ទស្សនាវដ្តី Forbes អំពីចំណាត់ថ្នាក់នៃប្រាក់ចំណូលរបស់ កំពូលតារាបង្ហាញម៉ូដទូទាំងពិភពលោកនោះ គឺក្នុងចំណោម ១០ រូបដែលមានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ១០ ក្នុងនោះមានកំពូលតារាបង្ហាញម៉ូដ ៣ រូបមកពីប្រទេសប្រេស៊ីល ដោយក្នុងនោះរួមមាននាង Gisele-Bundchen លេខ ១ នាង Adriana-Lima លេខ ២ និងនាង Alexandre-Ambrosio លេខ ៣ ។

តាមពិត​នារី​ប្រេ​ស៊ី​ល​ស្អាត​ខ្លាំង​ដល់​ម្លឹ​ង មកពី​មាន​ទាក់ទង​នឹង​…​

គេតែងតែមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាស្រីៗជនជាតិប្រេស៊ីល មានរូបសម្ផស្សស្រស់ស្អាតម្ល៉េះ ? ដំបូងត្រូវនិយាយពីហ្សែនដែលមានឥទ្ធិពលដ៏ខ្លាំងក្លា ដោយតាំងពីយូរលង់ណាស់មកហើយប្រទេសប្រេស៊ីល ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិនោះបានទាក់ទាញជនអន្តោប្រវេសន៍មួយចំនួនធំមកពីបណ្តាប្រទេសអឺរ៉ុបនានា ដូចជាប្រទេសអាល្លឺម៉ង់ អីុតាលី អេស្ប៉ាញ ប៉ូឡូញ និង រុស្ស៊ី ជាដើម ។ ដូច្នេះហើយធ្វើឱ្យប្រេស៊ីល មានកូនកាត់បរទេសតាំងតែពីពេលនោះមក ៕ គ ឡេង

តាមពិត​នារី​ប្រេ​ស៊ី​ល​ស្អាត​ខ្លាំង​ដល់​ម្លឹ​ង មកពី​មាន​ទាក់ទង​នឹង​…​តាមពិត​នារី​ប្រេ​ស៊ី​ល​ស្អាត​ខ្លាំង​ដល់​ម្លឹ​ង មកពី​មាន​ទាក់ទង​នឹង​…​តាមពិត​នារី​ប្រេ​ស៊ី​ល​ស្អាត​ខ្លាំង​ដល់​ម្លឹ​ង មកពី​មាន​ទាក់ទង​នឹង​…​