ស្ងាត់ៗ Crystal Li ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ដំណឹង​ល្អ​

6 Videos


កាលពីចុងខែកក្កដាកន្លងទៅនេះ អតីតបេក្ខនារីប្រកួតប្រជែងបវរកញ្ញាឯកហុងកុង Crystal Li បានប្រកាសតាមបណ្តាញសង្គមថា នាង និង មិត្តប្រុសយូរឆ្នាំបានភ្ជាប់ពាក្យហើយ ។

ស្ងាត់ៗ Crystal Li ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ដំណឹង​ល្អ​

នាង Crystal Li ដែលធ្លាប់ជាតារាសម្តែងប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB បានបង្ហាញខ្លួនលើវិថីសិល្បៈជាលើកដំបូងក្នុងកម្មវិធីប្រកួតប្រជែងដណ្តើមពានរង្វាន់បវរកញ្ញាឯកហុងកុងកាលពីឆ្នាំ ២០១០ តែថ្វីបើនាងពុំបានទទួលជ័យជំនះ នាងនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីប៉ុស្តិ៍ទូរទស្សន៍ហុងកុងដ៏ល្បី TVB រហូតនាងបានចេញមុខសម្តែងក្នុងរឿង Ghetto Justice II កាលពីឆ្នាំ ២០១២ ហើយវាក៏ជារឿងដំបូងគេក្នុងអាជីពសិល្បៈផងដែរ តែយ៉ាងណាក្តី ក្រោយមកនៅឆ្នាំ ២០១៤ នាងក៏សម្រេចចិត្តមិនបន្តកុងត្រាជាមួយនឹង TVB ដែលធ្វើឲ្យមហាជនសោកស្តាយយ៉ាងខ្លាំង ។

ស្ងាត់ៗ Crystal Li ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ដំណឹង​ល្អ​

ថ្វីបើនាងចាកចេញពីអាជីពសិល្បៈ តែមហាជននៅតែចងចាំនាង រហូតពេលនេះ នាងមានដំណឹងល្អចែកចាយអ្នកគាំទ្រពីការភ្ជាប់ពាក្យរវាងនាង និង មិត្តប្រុស ហើយអ្នកគាំទ្រក៏បានបង្ហោះសារជាច្រើនអបអរនាងផងដែរ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ស្ងាត់ៗ Crystal Li ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ដំណឹង​ល្អ​