សមត្ថកិច្ច​ឃាត់ខ្លួន​​ឃាត​ករ​ដៃ​ឆៅ​ដែល​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​

ខេត្តកណ្ដាល៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវតាមចាប់ខ្លួនឃាតករដៃឆៅ ដែលបាញ់សម្លាប់ជនជាតិកូរ៉េ នៅស្រុកកណ្ដាលស្ទឹង ចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ នៅក្បែរផ្សារសុរិយា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច​ឃាត់ខ្លួន​​ឃាត​ករ​ដៃ​ឆៅ​ដែល​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​

ក្រោយពីឃាតកម្មបាញ់បុរសម្នាក់ស្លាប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់។

ជនសង្ស័យជាឃាតករ ដែលត្រូវកម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវតាមចាប់ខ្លួនឈ្មោះ ផុំ រដ្ឋា អាយុ៣៦ ឆ្នាំមានទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ។

ដោយឡែកជនរងគ្រោះដែលត្រូវឃាតកបាញ់ សម្លាប់នោះឈ្មោះ ជុង សឿង (Chun Seong) កើតនៅថៃ្ងទី១៥ ខែមីនា ឆ្នាំ១៩៥៨ ជាជនជាតិកូរ៉េ។

យ៉ាងណាក៏ដោយ មន្ត្រីអាវុធហត្ថមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិត ពីដំណើររឿងនេះឡើយទេ។ តែបើតាមការអះអាងពីមន្ត្រីម្នាក់ បានបង្ហើបអោយដឹងថា មូលហេតុដែលនាំអោយជនដៃដល់ ឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ គឺដោយសារជនល្មើសជំពាក់ប្រាក់ជនរងគ្រោះច្រើនពេក ហើយពួកគេរកស៊ីនាំទូរស័ព្ទពីប្រទេសកូរ៉េ មកលក់ស្រុកខ្មែរជាមួយគ្នា។

នៅថៃ្ងកើតហេតុនោះដែរបើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ជនដៃដល់ក្រោយពីបាញ់សម្លាប់ជនរងគ្រោះ បានបើករថយន្តចេញពីចំណុចកើតហេតុ ឆ្ពោះទៅខេត្តតាកែវ។ ស្របពេលនោះសមត្ថកិច្ចខេត្តកណ្ដាល បានពង្រាយដែនសមត្ថកិច្ច ដើម្បីសហការជាមួយនឹងសមត្ថកិច្ចនគរបាលខេត្តតាកែវ បានរកឃើញរថយន្តមួយគ្រឿងម៉ាកគា ពណ៌លឿង ពាក់ស្លាក លេខភ្នំពេញ 2AK-7925 នៅភូមិសាស្រ្ត ស្រុកបាទី ខេត្តតាកែវដែលជនល្មើសផ្លុងចោល ៕

សមត្ថកិច្ច​ឃាត់ខ្លួន​​ឃាត​ករ​ដៃ​ឆៅ​ដែល​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​
រៀបរៀងនិងចុះផ្សាយ៖ kqube
ប្រភព៖ ផន សុផល

  • សមត្ថកិច្ច​ឃាត់ខ្លួន​​ឃាត​ករ​ដៃ​ឆៅ​ដែល​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:កំសាន្ត
Tags: