តារាចម្រៀង ខាន់ ជែ​ម​ស៍ ត្រៀម​បង្កើត​ទឹកអប់​ម៉ាក James!

6 Videos


ថ្វីត្បិតតែផលិតផលឡេលាបមុខម៉ាកJames របស់លោក ខាន់ ជែមស៍ មិនទាន់វាយលុកទីផ្សារទូលំ ទូលាយក៏ពិតមែន តែក្នុងពេលឆាប់ៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជែមស៍ មានគម្រោង បង្កើតទឹកអប់ម៉ាកJames បន្ថែមទៀត ។

តារាចម្រៀង ខាន់ ជែ​ម​ស៍ ត្រៀម​បង្កើត​ទឹកអប់​ម៉ាក James!

កន្លងមកគេធ្លាប់តែឃើញតារាបរទេសនិយមបង្កើតផលិតផល ដែលជាឈ្មោះផ្ទាល់ខ្លួន។តែ ពេល នេះគេសង្កេតឃើញតារាខ្មែរជាបន្តបន្ទាប់បានបង្កើតផលិតផលផ្ទាល់ខ្លួន ដែលមានដូចជាទឹកអប់ និងឡេ លាបស្បែក ។ ក្នុងនោះមានស្រីស្អាត គង់ ច័ន្ទស្រីមុំ លោក អេឡិច ចាន់ត្រា និង លី ចាន់សីហា ជាដើម ។

តារាចម្រៀង ខាន់ ជែ​ម​ស៍ ត្រៀម​បង្កើត​ទឹកអប់​ម៉ាក James!

ដោយឡែក លោក ខាន់ ជែមស៍ ក៏បានបង្កើតផលិតផលឡេផ្ទាល់ខ្លួនដែលមានឈ្មោះថា James សម្រាប់ព្យាបាលមុខមុន និង ជាំ ។ អ្វីដែលកត់សំគាល់ចេញលក់ផលិតផលនេះមិនទាន់បានប៉ុន្មានផងលោក ខាន់ ជែមស៍ ក៏បានប្រាប់ ថា ឆាប់ៗខាង មុខ នេះលោកត្រៀមចេញផលិតផលទឹកអប់ដែលមានឈ្មោះថា James បន្ថែមទៀត ។

តារាចម្រៀង ខាន់ ជែ​ម​ស៍ ត្រៀម​បង្កើត​ទឹកអប់​ម៉ាក James!

ខាន់ ជែមស៍ រំពឹងថាផលិតផលរបស់លោកនិងទទួលបានការគាំទ្រពីអតិថិជន ដោយសារ មានតម្លៃសមរម្យហើយប្រសិទ្ធភាពល្អដែលលោកធ្លាប់ប្រើប្រាស់ច្រើនឆ្នាំមកហើយ ។ លោក ចង់ បង្កើតផលិតផលផ្ទាល់ខ្លួនដោយសារកន្លងមកមិនសូវមានតារាៗបង្កើតផលិតផលផ្ទាល់ខ្លួន ។

តារាចម្រៀង ខាន់ ជែ​ម​ស៍ ត្រៀម​បង្កើត​ទឹកអប់​ម៉ាក James!

សព្វថ្ងៃ ខាន់ ជែមស៍ មានការងាររវល់ច្រើនហើយពេលនេះលោកកំពុងសម្រុកធ្វើបទចម្រៀងថ្មីៗ Original Song ដែលត្រៀម និង ចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះដែលមានដូចជាបទ « Bingo បំបែកស្នេហ៍ខ្ញុំ » ដែលកំពុងទទួលបានការនិយមស្តាប់ពីទស្សនិកជន ៕ ចេនី

តារាចម្រៀង ខាន់ ជែ​ម​ស៍ ត្រៀម​បង្កើត​ទឹកអប់​ម៉ាក James!