គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ជួយ​សម្រួល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ជួយ​សម្រួល​ដល់​កម្មករ​កម្មការិនី​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ ឲ្យ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់ៗ​គ្នា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​តែ​លៃលក​ពេល ដើម្បី​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​នា​ពេល​ខាង​មុខ៖ «តាំង​នាម​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា»

នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ គឺ​ប្រជាពលរដ្ឋ​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម និង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ផ្ទាល់​ដោយ​ខ្លួន​ឯង​នៅ​តាម​ឃុំ-សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។

..ប បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ អាច​មាន​ចំនួន​សរុប​ជាង ១០​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។