ជំនន់​ទឹកភ្លៀង​ខូចខាត​ផ្លូវលំ និង​ស្ពាន​ក្បែរ​បន្ទាត់​ព្រំដែន

ខេត្តក្រចេះ ៖ ផ្លូវលំ​មួយ​ខ្សែ​ឆ្ពោះទៅ​បន្ទាត់​ព្រំដែន​វៀតណាម ក្នុងស្រុក​ស្នួល បាន​ជួប ហេតុការណ៍​បាក់​ស្រុត​ដាច់​ស្ពាន ប្រវែង​ជាង​៧០​មែ​ត្រ ធ្វើ​ឲ្យ​រាំងស្ទះ​ការ​ជញ្ជូន​កសិផល កសិកម្ម​របស់​ពលរដ្ឋ​នៅ​ព្រំដែន ដោយសារ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ខ្លាំង​។ សេចក្តី​រា​ការណ៍​ពី​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជន​លិច​ពី​ជំនន់​ទឹកភ្លៀង​មក​លើ​ផ្លូវ​នេះ​ដែល​រង​ការ​ខូចខាត​ប្រវែង​ជាង​៧០​មែ​ត្រ និង​ស្ពានឈើ​មួយ​ត្រូវ​បាន​កើតឡើង​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ តែ​ការ​ខូចខាត​ធ្ងន់ធ្ងរ រហូត​មិន​អាច​ធ្វើ​ដំណើរ​បាន​គឺ​កើត​មាន​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១២ ខែសីហា ខណៈ​ដែល​ជំនន់​ទឹកភ្លៀង​ហូរ​ពី​ប៉ែក​ខាងលើ​ខេត្ត​ម​ណ្ឌ​លើ​គី​រី មាន​ស​ន្ឋឹ​ក​ជន់​លិច​ខ្លាំង​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ទោ សួង ចំរើន បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​មួយ​ខ្សែ ចេញពី​ផ្លូវជាតិ​លេខ​៧៤ ឆ្ពោះទៅ​កាន់​ព្រំដែន​វៀតណាម បាន​រង​ការ​ខូចខាត​ដោយ​ទឹក ជំនន់​ប្រវែង​ជិត​១០០​មែ​ត្រ ក្នុង​នោះ​ក៏​នៅ​មាន​ស្ពានឈើ​មួយ​កន្លែង​បាន​រង​ការ​បាក់​ស្រុត​។លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទីតាំង​ផ្លូវ​ដែល​រង​ការ​ជន​លិច​ខូចខាត​ធ្ងន់ធ្ងរ មាន​ប្រវែង​ជិត​១០០​ម៉ែត្រ ក្នុងភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​ក្រ​ញូ​ង សែន​ជ័យ ស្រុក​ស្នួល​។

លោក សួង ចំរើន មេ​បញ្ជា​រការ​វរៈ​ការពា​ព្រំដែន បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ជន់​លិច ជំនន់​ទឹកភ្លៀង ដែល​បាន​កើត​មាន​ធ្ងន់ធ្ងរ មិន​ត្រឹមតែ​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្លូវលំ និង​ស្ពាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​ផល អនុ​ផល​កសិកម្ម​របស់​ពលរដ្ឋ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន លើ​របរជំនួញ​ជួញដូរ​ជាមួយនឹង​វៀតណាម​ដូច​តាម​ទម្លាប់​ទៀត​ផង​៕