Q & A: ដឹង​ស្វាមី​យក​ស្រី​មក​បញ្ឈឺចិត្ត តើ​ហេតុអ្វី​នៅតែ​ស្រឡាញ់​គាត់​ឡើង​ទ្វេដង​?​

6 Videos


សំណួរ
នាងខ្ញុំមានអារម្មណ៍ថាស្អប់ខ្លួនឯង ព្រោះគិតថាខ្លួនប្រៀបដូចជាមនុស្សល្ងង់ខ្លៅម្នាក់ ដែលនាកន្លងមកនាងខ្ញុំបានដឹងជាក់ថា ស្វាមីលួចមានស្រីថ្មី ហើយពិសេសគាត់បានធ្វើល្អជាមួយស្ត្រីម្នាក់នោះ រហូតដល់ថ្នាក់ធ្វើឱ្យនាងខ្ញុំឃើញផ្ទាល់ភ្នែកថែមទៀត ។ ដំបូងឡើយពេលដែលមិត្តភក្តិជិតស្និទ្ធគេលួចប្រាប់នាងខ្ញុំមានអារម្មណ៍ថាខូចចិត្តខ្លះៗកើតឡើង ។

ទោះបីយ៉ាងណា ក្រោយពីនោះបែរជាមានអារម្មណ៍ប្លែកៗទៅវិញ គឺនាងខ្ញុំកាន់តែមានអារម្មណ៍ចង់រួមភេទជាមួយស្វាមីច្រើនខុសពីប្រក្រតី ហើយការស្រឡាញ់គាត់ ក៏ស្រាប់តែកើនឡើងទ្វេរដងថែមទៀត ។ ក្រោយមកស្វាមីបានកើតជម្លោះជាមួយស្ត្រីម្នាក់នោះរហូតចែកផ្លូវគ្នា នាពេលនេះដែរអារម្មណ៍នាងខ្ញុំផ្ទុយពីសប្បាយចិត្តបែរជាមានអារម្មណ៍មិនសូវស្រឡាញ់ស្វាមីទៅវិញ ហើយចំណែកការរួមភេទនោះបែរជាថយចុះមិនដូចកាលពីមុនទៀតឡើយ ។

នាងខ្ញុំសង្ស័យថា ខ្លួនឯងកើតរោគចិត្តដែលនេះមានន័យថាទាល់តែឃើញមនុស្សដែលខ្លួនស្រឡាញ់គេដណ្តើមយក ឬ លួចមើលគេរួមភេទទើបខ្លួនឯងកើតអារម្មណ៍ផ្លូវភេទ ។ បើកើតរោគនេះពិតមែនតើត្រូវដោះស្រាយដូចម្តេច ?

ចម្លើយ
ស្ត្រីជាច្រើនតែងសម្តែងការមិនពេញចិត្តនៅពេលដែលបានដឹងថាស្វាមីក្បត់ចិត្តទៅមានស្រីថ្មី ប៉ុន្តែអ្នកបែរជាផ្ទុយស្រឡះពោល គឺនៅពេលដែលស្វាមីមានស្ត្រីផ្សេងត្រឡប់ជាមានអារម្មណ៍ត្រេកត្រអាល់ផ្លូវភេទទៅវិញ ។ ចំពោះមូលហេតុវិញនោះបើតាមចិត្តវិទ្យាហើយបង្ហាញថា កត្តាទីមួយអាចផ្តើមចេញពីសេចក្តីស្នេហារបស់អ្នកដំណើរទៅយ៉ាងប្រក្រតីមិនមានអ្វីកើតឡើងគួរលំបាក ប៉ុន្តែយ៉ាងណាបញ្ហាស្នេហាលើគ្រែតែងមានការនឿយណាយខ្លះៗកើតឡើងក្នុងចិត្ត ។

នៅពេលបញ្ហានេះកើតឡើងប្រឈមចំពោះមុខ វាផ្ទុយពីកើតការផ្ទុះហិង្សាក្នុងផ្លូវចិត្ត វាបែរជាបង្កាត់ភ្លើងអារម្មណ៍តណ្ហាជំនួសមកវិញដោយក្នុងចិត្តផ្តោតពីលើគេដណ្តើមអ្នក ហើយអ្នកត្រូវប្រជែងជាមួយគេឡើង ។ ចំពោះក្រុមមនុស្សដែលកើតនូវអាការបែបនេះមួយភាគធំផ្តើមកើតចេញមកពីអារម្មណ៍ភ្ញាក់ផ្អើលនៅពេលខ្លួនបាត់បង់អ្វីមួយទៅតែប៉ុណ្ណោះ ទើបវាផ្ទុយពីការកើតជាគំនុំគំគួនវាបែរជាប្តូរទៅជាចង់ដណ្តើមពីគេឱ្យបានទៅវិញ ។ សម្រាប់រឿងនេះសូមអ្នកកុំបារម្ភពីការកើតរោគចិត្តពីព្រោះថាវាផ្តើមចេញពីអារម្មណ៍របស់អ្នកប៉ុណ្ណោះ។

ចំពោះបញ្ហាមួយទៀតដែលនាំឱ្យចិត្តអ្នកប្រែប្រួលខុសប្លែកពីគេបែបនេះដែរដោយសារថាអ្នកមានការនឿយណាយជាមួយស្វាមីឬមានការធុញទ្រាន់អស់ចិត្តជាមួយគ្នាហេតុនេះនៅពេលទទួលដំណឹងថាស្វាមីមានអ្នកថ្មីក៏កើតនូវការសោកស្តាយទើបបង្កើតជាអារម្មណ៍ចង់បានមកវិញ ។ ទន្ទឹមជាមួយគ្នានេះអារម្មណ៍ផ្លូវភេទ និង អារម្មណ៍ស្រឡាញ់កើតឡើងខុសប្លែកពីធម្មតានេះ គឺព្រមជាមួយតែម្តង ៕