ចាន់ វឌ្ឍនាកាស៊ុតបីគ្រាប់វាយបកឲ្យបឹងកេតអង្គរឈ្នះភ្នំពេញក្រោនឡើងកំពូលតារាងជាថ្មី

ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Cambodian League សប្ដាហ៍​ទី​១៦ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ បាន​ដឹង​លទ្ធផល​ហើយ​ក្រុម​ខ្លាំង​បឹង​កេត​អង្គរ​ បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​៣​ទល់​២​​បន្ត​ក្ដី​សង្ឃឹម​លើក​ពាន។

បី​គ្រាប់​របស់​បឹង​កេត​អង្គរ​ រក​បាន​ដោយ​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ ស៊ុត​បី​គ្រាប់​ម្នាក់​ឯង​ក្នុង​នាទី​២៥  ៤៥+១​និង​គ្រាប់​ចុង​ក្រោយ​នាទី​៦៥​ ខណៈ​ពីរ​គ្រាប់​របស់​ភ្នំពេញ​ក្រោន ​រក​បាន​ដោយ​កីឡាករ​ Chang In Young នាទី​ទី​៥​ និង​កែវ​ សុផេង​នាទី​៨២។

លទ្ធផល​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ប្រាក់​ សុវណ្ណារ៉ា​ មាន​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន​ ពី​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​លើស​ពីរ​ពិន្ទុ​ឈរ​កំពូល​តារាង៕ ប្រភព៖ kqube.net


Related Posts