ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៦)

ភាគ​ទី​៣៦

ហូវថុងហៃ​មាន​អាយុ​ច្រើន​​ជាង​នាង​ ពិត​មែន​តែ​កេរ្តិ៍​ឈ្មោះ​របស់​គេ​មិន​ដល់​សាថុងធាន ជា​សិស្ស​ច្បង​ក៏​ដោយ​ តែ​គេ​ជា​អ្នក​ល្បីល្បាញ​ណាស់​ដែរ​ ហេតុ​នេះ​ពេល​ដែល​គេ​ឮ​ហួងយុង​និយាយ​ស៊កសៀត​ដូច្នេះ បើ​គេ​មិន​ធ្វើ​តាម​នាង​ដូច​ជា​អន់​ពេក​។ គេ​​​ស្រា​មួយ​ក្បាល​ទូល​នៅ​លើ​ក្បាល​ ហើយ​ដៃ​ម្ខាង​កាន់​ចាន​ស្រា​មួយ​ដែរ​ ។ លំដាប់​នោះ​ គេ​ធាក់​មួយ​ជើង​​ទៅ​រក​ហួងយុង​។ កញ្ញា​គេច​ទៅ​ម្ខាង​ហើយ​ស្រែក​សរសើរ​ថា៖
«នេះ​បាន​ចំ​ជា​អ្នក​គ្រាន់​បើ​!»

 

ហូវថុងហៃ​ទាត់​មួយ​ជើង​ខុស​ ក៏​យារ​ជើង​ទាត់​ពីរ​បី​ដង​ថែម​ទៀត​ ហួងយុង​រត់​គេច​ឆ្វែល​ពេញ​បន្ទប់។
លាងជឺវង់​ឃើញ​ហួងយុង​មាន​ដំណើរ​រហ័សរហួន​ រត់​លឿន​ដូច​ទឹក​ហូរ​កួច​ខ្មួលខ្មាញ់​ ហើយ​ខ្លួន​ស្រាល​ដូច​ពពក​ផាយ​ផាត់​ទៅ​លើ​អាកាស​ ដោយ​បោះ​ជំហាន​យ៉ាង​ល្អិត​ស្មិញ។ ឯ​ហូវថុងហៃ​ឈាន​មួយ​ជំហាន​ៗ​​ធំ​ហើយ​វែង​ផង​។ ហួងយុង​គេច​បណ្ដើរ​ ឆ្លៀត​ឱកាស​ត​ដៃ​ទៅ​រក​ហូវថុងហៃ​ម្ដង​ៗ​ដែរ។ នាង​យក​កួយ​ដៃ​បុក​ទៅ​រក​វា​ បម្រុង​ទម្លាក់​ស្រា​ពី​ក្បាល​វា​ តែ​ពុំ​បាន​សម្រេច​សោះ។

 

លាងជឺវង់​ឃើញ​ដូច្នេះ​ គេ​គិត​ក្នុង​ចិត្ត​ថា​ នាង​នេះ​មាន​ថ្វី​ដៃ​គ្រាន់​បើ​មែន​ តែ​កម្លាំង​ស្រី​ប្រហែល​ជា​មិន​ធន់​ដល់​ប្រុស​ទេ​ ការ​ប្រយុទ្ធ​បែប​នេះ​យូរ​បន្តិច​ទៅ​នឹង​ចាញ់​ហូវថុងហៃ​មិន​ខាន​។ ពេល​នោះ​គាត់​នឹក​ដល់​ថ្នាំ​របស់​គាត់​ដែល​នៅ​ឯ​ក្នុង​បន្ទប់​ គាត់​ក៏​ដើរ​ចេញ​ពី​ទី​នោះ សំដៅ​ទៅ​រក​បន្ទប់​ដំណេក​គាត់​ភ្លាម​ ដើម្បី​ចាប់​អ្នក​លួច​ថ្នាំ​។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ