Man Utd ទទួល​បាន​លទ្ធផល​កាក់កប​ស្រប​ពេល​ Zlatan ស៊ុត​បាន​គ្រាប់​ដំបូង​នៅ​ Premier League

កាលពីយប់មិញក្លឹបបិសាច Manchester United មិនបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេនៅសប្ដាហ៍ដំបូងនៃក្របខណ្ឌ English Premier League ពួកបានយកឈ្នះដោយលទ្ធផល៣ទល់នឹងនឹងលើក្លឹប Bournemouth ។

ដោយ៣គ្រាប់ក្នុងការប្រកួតនេះរបស់ Man Utd គឺស៊ុតបញ្ចូលទីដោយកីឡាករ Juan Mata នៅនាទី៤០ , Wayne Rooney នៅនាទី៥៩ និងខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Man Utd គឺកីឡាករ Zlatan Ibrahimovic នៅនាទី៦៤ ។ ដោយឡែក១គ្រាប់របស់ Bournemouth គឺស៊ុតបញ្ចូលទីនៅនាទី៦៩ដោយកីឡាករ៦៩ដោយកីឡាករ Adam Smith ។

យ៉ាងណាក្នុងការប្រកួតគេចាប់អារម្មណ៍ខ្លាំងលើ Zlatan Ibrahimovic ដោយសារតែគេអាចរកគ្រាប់បាននៅក្នុងការប្រកួតដំបូងនៅ EPL ដូចនេះបានធ្វើអ្នកគាំទ្រ Man Utd ហាក់មានជំនឿថាគេនឹងអាចបន្តរកគ្រាប់បាល់បន្ថែមទៀតផងដែរ ។ ហើយមួយវិញទៀតគឺផ្ដោតទៅលើ Mata ដោយអ្នកគាំទ្រមួយចំនួនសង្ឃឹមថាការបង្ហាញទម្រង់លេងយប់មិញអាចធ្វើឲ្យលោក Jose Mourinho អាចសម្រេចចិត្តឲ្យបានច្បាស់ចំពោះអនាគតរបស់ Mata ។

  • Man Utd ទទួល​បាន​លទ្ធផល​កាក់កប​ស្រប​ពេល​ Zlatan ស៊ុត​បាន​គ្រាប់​ដំបូង​នៅ​ Premier League已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:វីដេអូ
Tags: