សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​

សណ្ឋាគារ​​ដែល​មាន​ព្រៃ​​សម្រាប់​កម្សាន្តដំបូង​គេ​លើ​ពិភព​លោក​​​នឹង​​​បង្ហាញ​​វត្ត​មាន​របស់​ខ្លួន​​នៅ​លើ​ទី​ក្រុង​វាល​ខ្សាច់​ ឌូបៃ​ ប្រទេស​អារ៉ាប់រួម នា​ឆ្នាំ​២០១៨​ខាង​មុខ។

 

 សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​

តាម​សារព័ត៌មាន​អង់គ្លេស Daily Mail សណ្ឋាគារ​៤៧​ជាន់​​ Rosemont Hotel & Residences ​​ចំណាយ​ថវិកា​​ជាង​ ២៩៦លានដុល្លារ​អាមេរិក​សម្រាប់​ការ​សាង​សង់​​ នឹង​មាន​ព្រៃ​​កម្សាន្ត​ទំហំ ៦៩៦៧ម៉ែត្រ​ការ៉េ ដែល​ពោរ​ពេញដោយ​​រុក្ខ​ជាតិ​ប្លែក​ៗ​​ផ្សេង​ៗ សម្រាប់​​​ភ្ញៀវ​​​មក​ស្នាក់​នៅ​អាច​លំហែ​កម្សាន្ត​​ជាមួយ​ធម្មជាតិ។ ​​​​

 

សណ្ឋាគារ​ផ្កាយ​ប្រាំ​នេះ​​នឹង​មាន​បន្ទប់​​​​សម្រាប់​​ទទួល​ភ្ញៀវ​សរុប​ចំនួន​ ៤៥០​បន្ទប់ កន្លែង​ទម្រេត​ខ្លួន កន្លែង​ញ៉ាំ​អាហារ កន្លែង​ស្ប៉ា ក្លឹប​ហាត់​ប្រាណ និង​បន្ទប់​ប្រជុំ​។ ក្រៅ​ពី​នោះ​​ក៏​មាន​​ អាង​ហែល​ទឹក និង​ការ​សង់​បន្ថែម​​​នូវ​​ឆ្នេរ​សិប្បនិម្មិត​ផង​ដែរ​។

 

សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​

 

ចំពោះ​សណ្ឋាគារ​​​​អម​ដោយ​ធម្មជាតិ​ខាង​លើ​​ គេ​​​រំពឹង​ថា​​នឹង​ទាក់​ទាញ​ភ្ញៀវ​​​ទេសចរ​បាន​​​​​ច្រើន​​ ជា​ពិសេស​ទេសចរ​មក​ពី​បណ្ដា​លោក​ខាង​លិច និង​​នៅ​អាស៊ី៕

 

សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​
សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​
សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​
សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​
សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​
សណ្ឋាគារ​​​មាន​ព្រៃ​កម្សាន្ត​ដំបូង​គេ​ក្នុង​លោក​​នៅ​ឌូបៃ​​​​

 

ចុចអាន៖  ១៤​សន្លឹក រូបថត Pre-Wedding លើ​ផ្ទាំង​ទឹកកក និង​ថ្ម​ភ្នំភ្លើង​ដ៏​អស្ចារ្យ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​

​​​