កីឡាការិនី​ចិន​យំ​២ដង​នៅ​អូឡាំពិក​ក្រោយ​ឈ្នះ​មេដាយ​ ហើយ​មិត្ត​ប្រុស​សុំ​រៀប​ការ​

គូស្នេហ៍​ជា​អត្តពលិក​មួយ​គូ​បាន​ធ្វើ​រឿង​ដ៏​រំភើប​ចិត្ត​មួយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល។

 

កីឡាការិនី​ចិន​យំ​២ដង​នៅ​អូឡាំពិក​ក្រោយ​ឈ្នះ​មេដាយ​ ហើយ​មិត្ត​ប្រុស​សុំ​រៀប​ការ​Qin Xai លុតជង្គង់សុំ He Zi  រៀបការ

 

កីឡាការិនី​លោតទឹក​ជម្រើស​ជាតិ​ចិន​ឈ្មោះ He Zi បាន​ស្រក់​ទឹក​ភ្នែក​បន្ទាប់​ពី​ដណ្ដើម​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​លោត​ទឹក​លើ​វិញ្ញាសា​លោត ៣ម៉ែត្រ​នៅ​រីយ៉ូ​ ហើយ​នាង​​ស្រក់​ទឹកភ្នែក​ម្ដង​ទៀត​ក្រោយ​មិត្ត​ប្រុស​ឈ្មោះ Qin Xai ជា​កីឡាករ​លោត​ទឹក​ដូច​គ្នា បាន​លុត​ជង្គង់​សុំ​នាង​រៀប​ការ​ចំពោះ​មុខ​ទស្សនិកជន និង​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​។

 

ក្រោយ​យល់​ព្រម​រៀប​ការ​តាម​សំណើ​មិត្ត​ប្រុស​ នាង​ He Zi បាន​ប្រាប់​ថា​ ពួកគេ​​ស្រលាញ់៦​ឆ្នាំ​ហើយ តែ​មិន​នឹក​ស្មាន​ថា​លោក​ Qin Xai យក​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះ​មក​សុំ​នាង​រៀប​ការ​ដូច្នេះ​សោះ៕

 

កីឡាការិនី​ចិន​យំ​២ដង​នៅ​អូឡាំពិក​ក្រោយ​ឈ្នះ​មេដាយ​ ហើយ​មិត្ត​ប្រុស​សុំ​រៀប​ការ​

 

កីឡាការិនី​ចិន​យំ​២ដង​នៅ​អូឡាំពិក​ក្រោយ​ឈ្នះ​មេដាយ​ ហើយ​មិត្ត​ប្រុស​សុំ​រៀប​ការ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ OlympicRio