អគ្គិសនី​កម្ពុជា​នឹង​ផ្លាស់ប្ដូរ​ទម្រង់​វិក្កយ​បត្រ​បង់ប្រាក់​ថ្មី​

បច្ចុប្បន្ន​​នេះអគ្គិសនី​កម្ពុជា​បានធ្វើ​កំណែ​ទម្រង់​លើវិក្កយបត្រ​បង់ប្រាក់ថ្មី​ ដែលបាន​បង្ហាញ​អំពី​ចំនួន​ថាមពល​ប្រើប្រាស់​រយៈពេល​១២ខែ​កន្លងមក ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូនដល់​អតិថិជន​អាច​ធ្វើការ​ពិនិត្យផ្ទៀង​ផ្ទាត់​លើ​ប្រវត្តិ​នៃការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​រយៈពេល​កន្លង​មកបាន​។​
វិក្កយ​បត្រថ្មី​នេះបាន​ដាក់​ឲ្យដំណើរ​ការនៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល ​អគ្គិសនី​បាត់ដំបង ​អគ្គិសនី​សៀមរាប​ អគ្គិសនី​ខេត្តព្រះសីហនុ​។​ ចំណែក​បណ្តា​អគ្គិសនី​ខេត្ត​មួយចំនួន​ទៀត​ អគ្គិសនី​​កម្ពុជា​កំពុង​សិក្សា​ពី​លក្ខណៈ​បច្ចេក​ទេស​ និងដាក់​ឲ្យដំណើរ​ការ ​បន្តបន្ទាប់​។ ​

អគ្គិសនី​កម្ពុជា​នឹង​ផ្លាស់ប្ដូរ​ទម្រង់​វិក្កយ​បត្រ​បង់ប្រាក់​ថ្មី​ដោយ៖ ឈូកស
ប្រភព៖ អគ្គិសនីកម្ពុជា (EDC)