Dubai ចំណាយ​លុយ​ជិត ៣០០ លាន​ដុល្លារ​សាង​សង់​សណ្ឋាគារ​ព្រៃ​សិប្បនិមិត្ត​ដ៏​ប្រណិត

អគារប្រណិតដ៏ខ្ពស់ស្កឹមស្កៃថ្មីមួយទៀតដែលចំណាយលុយប្រមាណជាង 297 លានដុល្លារ នឹងបង្ហាញខ្លួនពេញលេញនៅឆ្នាំ ២០១៨ ក្នុងទីក្រុង Dubai ដែលវានឹងក្លាយទៅជាសណ្ឋាគារព្រៃសិប្បនិមិត្តដំបូងគេបង្អស់នៅលើពិភពលោក។

ផ្នែកខាងក្នុងនៃសណ្ឋាគារត្រូវបានរចនាឲ្យដូចទៅនឹងក្នុងព្រៃអញ្ចឹងដែលមានដើមឈើ រុក្ខជាតិ ស្មៅ វល្លិនានា ក៏ដូចជាទឹកធ្លាក់ និង ឆ្នេរសិប្បនិម្មិត ដែលវានឹងធ្វើឲ្យអ្នកដែលបានចូលទៅស្នាក់នៅក្នុងសណ្ឋាគារមានអារម្មណ៍ថាស្ថិតក្នុងព្រៃធម្មជាតិបែបទំនើបអញ្ចឹង។ សណ្ឋាគារដែលត្រៀមនឹងក្លាយជាសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះនឹងមានបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅចំនួន ៤៥០ បន្ទប់ រួមជាមួយនឹង កន្លែង ស្បា , ម៉ាស្សា ហាត់ប្រាណ , VIP lounge កន្លែងទទួលទានអាហារ និងបន្ទប់ប្រជុំផងដែរ៕

 

  • Dubai ចំណាយ​លុយ​ជិត ៣០០ លាន​ដុល្លារ​សាង​សង់​សណ្ឋាគារ​ព្រៃ​សិប្បនិមិត្ត​ដ៏​ប្រណិត已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ចំនេះដឹង
Tags: