កីឡាការិនីកម្ពុជា លី ណារី មកដល់ទីលេខរៀង១៣៣ នៅ Rio Olympic Games 2016

(ក្រុងរីយ៉ូ)៖ នាយកបេសកកម្មលោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ Fresh News មុននេះថា អត្តពលិកកម្ពុជា កីឡាការិនី លី ណារី បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៣៣ ក្នុងចំណោមអត្តពលិកមកពី ១៥៧ប្រទេសចូលរួមរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តិការណ៍ Rio Olympic Games នៅប្រេស៊ីល។

កីឡាការិនីកម្ពុជា លី ណារី មកដល់ទីលេខរៀង១៣៣ នៅ Rio Olympic Games 2016

កីឡាការិនីអនិកជនខ្មែរ-បារាំងរូបនេះ ពុំទទួលបានមេដាយអ្វីឡើយ ក្នុងវិញ្ញាសារត់ប្រណាំងចម្ងាយ ៤២គីឡូម៉ែត្រ ដោយប្រើថិរវេលា ៣ម៉ោង ២០នាទី និង ២៥វិនាទី ដោយមិនអាចបំបែកកំណត់ត្រាចាស់របស់គាត់ឡើយ ដោយកំណត់ត្រាចាស់នោះគឺ ២ម៉ោង និង ៥៩នាទី។

លោក វ៉ាត់ ចំរើន បានពន្យល់ថា មិនត្រឹមតែ លី ណារី មិនអាចបំបែកកំណត់ត្រាប៉ុណ្ណោះទេ អ្នកជាប់លេខ១ លេខ២ និងលេខ៣ ក៏ធ្វើមិនបានដូចគ្នា ហើយអ្នកខ្លះទៀតរត់មិនដល់ទីផង ដោយបោះបង់ការប្រកួតពាក់កណ្តាលផ្លូវ ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ជាមួយនឹងផ្លូវបត់បែនច្រើន។

សូមបញ្ជាក់ផងដែរថា សម្រាប់ Rio 2016 នេះ កម្ពុជា នៅសល់អត្តពលិក ៣រូបទៀតមិនទាន់ប្រកួត រួមមានកីឡាករ នីកូ (រត់ប្រណាំង), កីឡាការិនី ចូវ សុធារ៉ា (ចំបាប់) និងកីឡាការិនី ស៊ន សៀវម៉ី (តេក្វាន់ដូ)៕

កីឡាការិនីកម្ពុជា លី ណារី មកដល់ទីលេខរៀង១៣៣ នៅ Rio Olympic Games 2016

កីឡាការិនីកម្ពុជា លី ណារី មកដល់ទីលេខរៀង១៣៣ នៅ Rio Olympic Games 2016
ប្រភព៖ Fresh News

  • កីឡាការិនីកម្ពុជា លី ណារី មកដល់ទីលេខរៀង១៣៣ នៅ Rio Olympic Games 2016已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: