វាយ​នារី​ម្នាក់​ឡើង​ប៉ោងមុខ ដោយសារ​ធុំក្លិន​លាមក ពេល​កំពុង​រួមរ័ក​

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានប្រើកណ្តាប់ដៃ វាយនារីរងគ្រោះ ឡើងប៉ោងមុខប៉ោងម៉ាត់ រងរបួសធ្ងន់ ដោយសារនារីរងគ្រោះ ធុមក្លិនខ្លួន លាយឡំជាមួយ ក្លិនលាមក មិនបានសម្អាតខ្លួន ហើយជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា ដោយចេតនា កាលពីវេលាម៉ោង ៨និង២៦ នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វាយ​នារី​ម្នាក់​ឡើង​ប៉ោងមុខ ដោយសារ​ធុំក្លិន​លាមក ពេល​កំពុង​រួមរ័ក​
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ថន ថៃ ភេទប្រុស អាយុ ២៨ឆ្នាំ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ទិត្យ សំរួន ភេទស្រី អាយុ ២៨ឆ្នាំ ដូចគ្នា អ្នកទាំង២ រស់ភូមិសង្កាត់ កើតហេតុខាងលើ។ តាមការបំភ្លឺ ពីអ្នកជិតខាង បានឲ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះ ជានិច្ចកាល រស់នៅជាមួយគ្នា ហើយជនសង្ស័យ ធ្លាប់មានប្រពន្ធ កូនមួយ ម្តងរួចមកហើយ ដោយឡែកនារីរងគ្រោះ បានមកស្នាក់ និងដេកនៅ ជាមួយគ្នា ស្ទើររាល់យប់។
នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយបានមក ណែបនិត នារីរងគ្រោះ ដូចសព្វមួយដង តែដោយសារនារីរងគ្រោះ ធុមក្លិនខ្លួន លាយឡំជាមួយ ក្លិនលាមក មិនបានសម្អាតខ្លួនផងនោះ ជនសង្ស័យ បានវាយធ្វើបាបនារីគ្រោះដោយដៃ បណ្តាយឲ្យប៉ោងមុខប៉ោងម៉ាត់ រងរបួសធ្ងន់តែម្តង។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ត្រូវបញ្ជូនទៅ អធិការដ្ឋាន នគរបាលក្រុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់៕
ប្រភព៖ watphnom

  • វាយ​នារី​ម្នាក់​ឡើង​ប៉ោងមុខ ដោយសារ​ធុំក្លិន​លាមក ពេល​កំពុង​រួមរ័ក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កំសាន្ត
Tags: