នាង​ខ្ទើយ​ឆក់​ទូរស័ព្ទ​បាន​ហើយ ត្រូវ​អ្នកកាសែត និង​ប៉ូលីស ដេញចាប់បាន​

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌចំការមន បានដេញចាប់ចោរខ្ទើយម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទពី ជនបរទេសម្នាក់ បានសម្រេចហើយ តែរត់មិនរួច កាលពីវេលាម៉ោង ១ រំលងអធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយ ផ្លូវលេខ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នាង​ខ្ទើយ​ឆក់​ទូរស័ព្ទ​បាន​ហើយ ត្រូវ​អ្នកកាសែត និង​ប៉ូលីស ដេញចាប់បាន​

ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មានគ្នា ៣នាក់ ស្រី ១នាក់ និងប្រុស ២នាក់ បានដើរតាមផ្លូវលេខ៣១០ ខណៈមកដល់ចំណុច កើតហេតុ មុខប៉ុស្តិ៍ទូរទស្សន៍ អប្សារា ក៏លេចជនសង្ស័យ មានគ្នា ២នាក់ ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FU-4413 បានជិះម៉ូតូ មកពីក្រោយ ហើយធ្វើសកម្មភាព ឆក់យកបានទូរសព្ទ័ ២គ្រឿង មួយគ្រឿងម៉ាកសាមសុង និងមួយគ្រឿង អិនចុចពិល ពេលឆក់បានហើយ ក៏រត់ឡើងជិះម៉ូតូ យកទៅបាត់។

តែពេលនោះ អ្នកសារព័ត៌មាន បានឃើញក៏ដេញតាមពីក្រោយ ស្រែកតាមវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ជួយស្កាត់ ក៏ត្រូវសមត្ថកិច្ចខណ្ឌ ចំការមន សហការជាមួយ កម្លាំងអន្តរាគមន៍ក្រុង ដែលកំពុងតែល្បាត ដេញព័ទ្ធចាប់បាន នៅតាមបណ្ដោយ ផ្លូវម៉ៅសេទុង ម្តុំកៅដាយ រួចបាននាំខ្លួនសង្ស័យ មកកាន់ប៉ុស្តិ៍បឹងកេងកង១ដើម្បីសួរនាំ និងចាត់ការតាមផ្លូវច្បាប់់៕
នាង​ខ្ទើយ​ឆក់​ទូរស័ព្ទ​បាន​ហើយ ត្រូវ​អ្នកកាសែត និង​ប៉ូលីស ដេញចាប់បាន​
ប្រភព៖ watphnom

  • នាង​ខ្ទើយ​ឆក់​ទូរស័ព្ទ​បាន​ហើយ ត្រូវ​អ្នកកាសែត និង​ប៉ូលីស ដេញចាប់បាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: