អាជ្ញាធរ​ថៃ​រក​ឃើញ​​គ្រាប់​​បែក​​​​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ទៀត​​តាម​​​កន្លែង​​​កម្សាន្ត​

អាជ្ញាធរ​​​​ប្រទេស​ថៃ​​បាន​​រក​ឃើញ​​គ្រាប់​បែក​​​​​​​​មិន​​​ទាន់​​ផ្ទុះ​​​​​នៅ​ទីប្រជុំជនចំនួន​ ៥​គ្រាប់​​ទៀត​​  ដែល​​ត្រូវ​​​ក្រុម​​មិន​ស្គាល់​​​​​អត្តសញ្ញាណ​​​​​​ធ្លាប់​បំផ្ទុះ​ជា​បន្តបន្ទាប់​​​កាល​ពី​ចុង​​សប្ដាហ៍​មុន។

 

អាជ្ញាធរ​ថៃ​រក​ឃើញ​​គ្រាប់​​បែក​​​​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ទៀត​​តាម​​​កន្លែង​​​កម្សាន្ត​

 

អាជ្ញាធរ​​និយាយ​ថា​​ ពួក​គេ​បាន​ចាប់​​ខ្លួន​ជន​សង្ស័យ​​ម្នាក់​​ ​​​​​ក្រោយ​​​មាន​ការ​វាយ​ប្រហារ​​​បំផ្ទុះ​​គ្រាប់​បែក​ចាប់​តាំង​​ពី​​រសៀល​​ថ្ងៃ​​​ព្រហស្បតិ៍​​ និង​​​យប់​ថ្ងៃ​សុក្រ​ ដោយ​បាន​សម្លាប់​​មនុស្ស​​ ៤​នាក់​​​ និង​របួស​​​​​រាប់​សិប​នាក់​ទៀត​​​ នៅ​តាម​រមណីយដ្ឋាន​​ និង​កោះ​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

 

​​​​​​​​​​​​​​​ការ​បំផ្ទុះ​​​នេះ​​កើត​ឡើង​​​ត្រឹម​តែ​ប៉ុន្មាន​​​ថ្ងៃ​​ ក្រោយ​​​​​ពី​​​​ថៃ​​បោះ​​ឆ្នោត​​​​​​​​ទទួល​​​យក​​រដ្ឋ​ធម្មនុញ្ញ​គាំទ្រ​​រដ្ឋាភិបាល​យោធា ដែល​បាន​​​​​​​ក្ដោប​អំណាច​​​​តាំង​ពី​ឆ្នាំ​ ២០១៤​​មក ​ហើយ​រដ្ឋា​ភិបាល​នេះ​នឹង​​​​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​​​​​​នៅ​ឆ្នាំ​ក្រោយ។

 

​​​​​​​​ទោះ​ជា​យ៉ាង​ណា​​មក​ទល់​​ពេល​នេះ ​ហេតុការណ៍​បំផ្ទុះ​​​​​គ្រាប់​បែក​ដោយ​ប្រើ​ទូរសព្ទ​បញ្ជា​​កើត​ឡើង​​ផ្ទួន​​​ៗ​​​ជា​ច្រើន​កន្លែង​ខាង​លើ ​​​និង​មិន​ទាន់​មាន​​ក្រុម​​​ណា​មួយ​ចេញ​មុខ​​ទទួល​ខុស​ត្រូវ​​​នៅ​ឡើយ​ទេ៕

 

អាជ្ញាធរ​ថៃ​រក​ឃើញ​​គ្រាប់​​បែក​​​​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ទៀត​​តាម​​​កន្លែង​​​កម្សាន្ត​

 

អាជ្ញាធរ​ថៃ​រក​ឃើញ​​គ្រាប់​​បែក​​​​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ទៀត​​តាម​​​កន្លែង​​​កម្សាន្ត​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia