ចាប់​រថយន្ត​ដឹកឈើ​ក្រញូង​១​គ្រឿង​បុក​រថយន្ត​អាវុធហត្ថ​ស្រុក​ទឹកផុស​ធ្លាក់​ផ្លូវ​

ខេត្តកំពង់ឆ្នាំង៖ រថយន្តកាមរីឆ្លាមដឹកឈើក្រញូង១គ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុសស្ទាក់ចាប់បាន ខណៈពេលសមត្ថកិច្ចដើរល្បាតពេលយប់ឃាត់ត្រួតពិនិត្យរថយន្តជនល្មើសបើកបុករថយន្តសារ៉ែនកងរាជអាវុធហត្ថស្រុកទឹកផុសធ្លាក់ផ្លូវ។ ករណីនេះបានកើតឡើងនៅម៉ោង១និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជា តិលេខ៥៣ក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ឌិត សំបុណ្យ មេបញ្ជាការកងរាជអាវុធហត្ថស្រុកទឹកផុសបានអោយដឹងថា៖នៅយប់ថ្ងៃទី១៣ ខែសីហា សមត្ថកិច្ចកងរាជអាវុធហត្ថស្រុក៣នាក់ សហការជាមួយកងរាជអាវុធហត្ថខេត្ត៦នាក់បានចេញល្បាតនៅក្នុងភូមិសាស្ត្រស្រុកទឹកផុស នៅចំណុចភូមិរមាស ខណៈនោះមានរថយន្តកាមរីឆ្លាម១គ្រឿងបើកមកយ៉ាងលឿនពីត្បូងទៅជើង ពេលមន្ត្រីកងរាជអាវុធហត្ថចេញឃាត់ដើម្បីត្រួតពិនិត្យ ក៏ស្រាប់តែអ្នកបើកបររថយន្តនោះបានបើកបុករថយន្តសារ៉ែនរបស់កងរាជអាវុធហត្ថធ្លាក់ពីលើផ្លូវជាតិតែម្តង ហើយអ្នកបើកបរបានទុករថយន្តគេចោលចុះរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បាននាំគ្នាពិនិត្យមើលនៅក្នុងរថយន្តកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2E- 1536 នោះដឹកឈើក្រញូងដុំតូចៗពេញរថយន្តតែម្តង ហើយក៏បាននាំយករថយន្តនោះមកប្រគល់អោយសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរមាស រក្សាទុក។ នៅព្រឹកថ្ងៃទី១៣ ខែសីហា សមត្ថកិច្ចចំរុះបានធ្វើការថ្លឹងឈើក្រញូងនៅក្នុងរថយន្តល្មើសនោះ ដែលមានទម្ងន់សារុប១២០០គីឡូក្រាម ហើយបានប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើរមាសជាសមត្ថកិច្ច កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់តុ លាការខេត្ត។

គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះឈើក្រញូងនៅក្នុងប្រទេសកម្ពុជាប៉ែកខា ងលិចបានរលាយអស់ទៅហើយ ជាក់ស្តែងការចាប់បានរថយន្តដឹកឈើក្រញូងខាងលើនេះគឺបានដឹកឺឈើក្រញូងតូចៗតែប៉ុណ្ណោះ យកទៅឆ្នៃធ្វើគ្រឿងសង្ហាររឹមប្រើប្រាស់ដែលសព្វថ្ងៃនេះឈ្មួញទិញឈើក្នុងស្រុកនិយាយអោយដឹងថា ឈើក្រញូងតូចៗដូចនេះបើលក់គេហ៊ានទិញក្នុង១គីឡូក្រាម២០ដុល្លា បើគិតជាប្រាក់វិញឈើក្រញូងដែរកងរាជអាវុធហត្ថចាប់បានខាង១រថយន្តនេះមានតម្លៃ២៤.០០០ដុល្លាឯណោះ បានន័យថាឈើក្រញូងពេលរលាយអស់បែបនេះមានតម្លៃមហាសាលមិនធម្មតាឡើយ៕ ( រិទ្ធិជ័យ )
015a2