លោក Conte សង្ឃឹមថា អាចចាប់ផ្តើមថ្ងៃល្អជាមួយនឹង Chelsea (មានវីដអូ)

លោក Antonio Conte សង្ឃឹមថា ថ្ងៃទីមួយរបស់លោកក្នុងក្របខ័ណ្ឌ Premier League នឹងមិនអាចជួបបញ្ហាដេកមិនលក់ ព្រមពេលដែលអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Chelsea រូបនេះ នឹងចាប់ផ្តើមយុគសម័យកាលថ្មីមួយនៅកីឡដ្ឋាន Stamford Bridge នៅរាត្រីនេះ។

Conte-and-Chelsea

លោក Conte កំពុងតែរង់ចាំយ៉ាងអន្ទះសារចំពោះការដឹកនាំរបស់លោកក្នុងការប្រកួតរបស់ក្របខ័ណ្ឌអង់គ្លេស ក្រោយពីបានចំណាយពេលជាមួយនឹងក្លិប Juventus និងក្រុមជម្រើសជាតិអ៊ីតាលី ប៉ុន្តេ គ្រូបង្វឹករូបនេះ ដឹងថា លោកនឹងស្ថិតក្នុងរាត្រីនៃការរសាប់រសល់មួយ ប្រសិនបើក្រុមតោខៀវ បានជួបការខកចិត្តនៅពេលប្រកួតជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ West Ham United។ ក្រោយពីអាចដេកត្រឹមតែប៉ុន្មានម៉ោង នៅមុនពេលការប្រកួតនេះ ដោយសារតែលោកត្រូវសម្រេចចិត្តលើការប្រើប្រាស់បច្ចេកទេសផ្សេងៗ លោក Conte បាននិយាយថា លោកនឹងកាន់តែដេកអត់លក់ ប្រសិនបើក្រុមរបស់លោកចាញ់។

andy-carroll-carroll-west-ham

លោក Conte បានឲ្យដឹងថា៖ «ជាធម្មតា ខ្ញុំមិនដេកច្រើនឡើយនៅមុនពេលការប្រកួត ពោលគឺដេកត្រឹមតែ៣ ទៅ៤ម៉ោងប៉ុណ្ណោះ បន្ទាប់មក នៅពេលដែលខ្ញុំភ្ញាក់ ខ្ញុំចាប់ផ្តើមគិតអំពីការប្រកួតនេះ។ នៅត្រឹមព្រឹកថ្ងៃនោះ ខ្ញុំមានគំនិតនៃបច្ចេកទេសជាច្រើន។ ក្រោយពីការប្រកួតនេះ ប្រសិនបើខ្ញុំឈ្នះ ខ្ញុំនឹងដេកលក់យ៉ាងស្រួល ប៉ុន្តែ នៅពេលដែលខ្ញុំមិនឈ្នះ វាពិតជាលំបាកណាស់សម្រាប់ខ្ញុំក្នុងការដេកឲ្យលក់»។ បើទោះបីលោក Conte បានជួបភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់ជាមួយនឹង Juventus ក៏ដោយ គ្រូបង្វឹករូបនេះកម្រមានអារម្មណ៍ថា លោកមានការពេញចិត្តទាំងស្រុងឡើយ ហើយអារម្មណ៍នេះមិនមានអ្វីប្រែប្រួលឡើយក្នុងពេលលោកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ដែលការបរាជ័យរបស់ពួកគេក្នុងការប្រកួត Euro ឆ្នាំ២០១៦នៅពេលជួបក្រុមសាធារណរដ្ឋអៀរឡង់ និងអាល្លឺម៉ង់ បានធ្វើឲ្យលោកដេកអត់លក់ជាច្រើនយប់។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

Antonio Conte Speaks to Media ahead of Monday Clash

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

19.03.16 Chelsea 2-2 West Ham
24.10.15 West Ham 2-1 Chelsea
05.03.15 West Ham 0-1 Chelsea

The post លោក Conte សង្ឃឹមថា អាចចាប់ផ្តើមថ្ងៃល្អជាមួយនឹង Chelsea (មានវីដអូ) appeared first on CamboSport.