ចាន់ រតនា ចាញ់ពិន្ទុកីឡាករចិន Ma Haobin ក្នុងការប្រកួត MMA នៅម៉ាកាវ (មានវីដេអូ)

កីឡាករកម្ពុជា ចាន់ រតនា បានបង្ហាញពីការតស៊ូ និងការខិតខំព្យាយាមដ៏គួរឲ្យកត់សម្គាល់ នៅមុនពេលចាញ់កីឡាករចិន Ma Hoabin ដោយពិន្ទុជាឯកច្ឆន្ទ ក្រោយពីការប្រកួត៣ទឹក ក្នុងការប្រកួតយុទ្ធគុនចម្រុះទម្ងន់៦១,២គីឡូក្រាម ព្រឹត្តិការណ៍ ONE: Heroes of the World នៅលើសង្វៀន Cotai Arena ក្នុងទីក្រុងម៉ាកាវ កាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា កន្លងទៅ។

unspecified

ក្រោយពីការប្រកួតចាប់ផ្តើមភ្លាមៗ កីឡាករចិន Ma Hoabin ដែលជំនាញផ្នែកចំបាប់ បានព្យាយាមប្រើស្នៀតក្លេដើម្បីយកប្រៀបលើដៃគូ ប៉ុន្តែ រតនា បានរំដោះចេញពីស្នៀតក្លេរបស់គេយ៉ាងល្អនៅដើមទឹកទី១ មុននឹងដណ្តើមយកប្រៀបលើ Ma Hoabin វិញ ជាមួយនឹងស្នៀតទាត់ និងការប្រើកណ្តាប់ដៃរបស់គេ។ ក្នុងការប្រកួតទឹកទី២ ចាន់ រតនា ស្ទើរតែអាចផ្តួលដៃគូរបស់ខ្លួនឲ្យសន្លប់ទៅហើយជាមួយនឹងការទាត់ដោយជើងស្តាំចំគោលដៅយ៉ាងល្អរបស់គេ មុននឹងកីឡាករចិន បានព្យាយាមការពារយ៉ាងល្អ។ ទោះបីយ៉ាងណា ក្នុងការប្រកួតនៅទឹកទី៣ Ma Hoabin បានដណ្តើមយកប្រៀបទៅលើការចាប់រតនា បោកទៅនឹងក្តារសង្វៀន និងបានប្រើប្រាស់កណ្តាប់ដៃវាយយ៉ាងសន្ធាប់ទៅលើកីឡាករកម្ពុជា ប៉ុន្តែ នៅតែមិនអាចផ្តួលឲ្យចាន់ រតនា សន្លប់ មុននឹងឈ្នះដោយពិន្ទុជាឯកច្ឆន្ទ តែម្តង។

unspecified1

ស្របពេលជាមួយគ្នានេះ ក្នុងការប្រកួតគឯកប្រចាំព្រឹត្តិការណ៍ដ៏រំភើបនៅរាត្រីដដែលនោះ កីឡាករប្រេស៊ីល Adriano “Mikinho” Moraes បានធ្វើឲ្យកីឡាករគៀរហ្ស៊ីគីស្ថាន Tilek Batyrov សុំចុះចាញ់ក្នុងទឹកទី២ ដោយស្នៀតក្លេបំពង់ខ្យល់របស់គេ ដើម្បីឈ្នះខ្សែក្រវាត់ ONE Flyweight World Championship ក្នុងទម្ងន់៥៦,៧គីឡូក្រាម។ ដោយឡែក កីឡាករហ្វីលីពីន Eduard “Landslide” Folayang បានវាយសម្រុកយ៉ាងខ្លាំងលើ Adrian “The Hunter” Pang មុននឹងយកឈ្នះលើគូប្រកួតរបស់គេ ដោយពិន្ទុជាឯកច្ឆន្ទ៕

unspecified2

unspecified3

លទ្ធផលប្រកួតគូផ្សេងទៀត

ទម្ងន់៧០,៣គីឡូក្រាម: Honorio Banario ផ្តួល Eddie Ng ដោយពិន្ទុជាឯកច្ឆន្ទ ក្រោយការប្រកួតបីទឹក

ទម្ងន់៦៥,៨គីឡូក្រាម: Martin Nguyen ផ្តួល Christian Lee ដោយស្នៀតក្លេបំពង់កនៅទឹកទី១

ទម្ងន់១២០,២គីឡូក្រាម: Alexandre Machado ផ្តួល Alain Ngalani ឲ្យសន្លប់នៅទឹកទី២

ទម្ងន់៤៨គីឡូក្រាម នារី: Istela Nunes ផ្តួល Mei Yamaguchi ដោយពិន្ទុមិនឯកច្ឆន្ទ ក្រោយការប្រកួតបីទឹក

ទម្ងន់៦៥,៨គីឡូក្រាម: Ma Jia Wen ផ្តួល Jimmy Yabo ឲ្យសន្លប់នៅទឹកទី៣

ទម្ងន់៥២គីឡូក្រាម: Joshua Pacio ផ្តួល Kritsada Kongsrichai ដោយស្នៀតក្លេបំពង់ខ្យល់ក្នុងទឹកទី១

ONE FC Chan Ratan Vs. Ma Hao Bin – Chinese MMA

The post ចាន់ រតនា ចាញ់ពិន្ទុកីឡាករចិន Ma Haobin ក្នុងការប្រកួត MMA នៅម៉ាកាវ (មានវីដេអូ) appeared first on CamboSport.