Coutinho ជួយឲ្យ Liverpool យកឈ្នះលើ Arsenal នៅថ្ងៃបើកឆាក (មានវីដេអូ Highlight)

គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ខ្សែបម្រើដ៏ឆ្នើម Philippe Coutinho បានជួយឲ្យក្រុម Liverpool ធ្វើការវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Arsenal ៤-៣ ក្នុងការប្រកួតដែលមានអ្នកគាំទ្រចូលរួមទស្សនាដ៏ច្រើនកុះករនៃក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ។

Courtinho

ក្រោយពីការស៊ុតបាល់ប៉េណាល់ទីរបស់ខ្លួនត្រូវបានសង្គ្រោះដោយអ្នកចាំទី Simon Mignolet ខ្សែប្រយុទ្ធ Theo Walcott បានជួយឲ្យក្រុម Arsenal មានគ្រាប់បាល់នាំមុខវិញ នៅមុនពេល Coutinho បានរកគ្រាប់បាល់តាមស្មើជាមួយនឹងការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អនៅជិតបញ្ចប់តង់ទីមួយ។ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ទី២ពីសំណាក់ខ្សែបម្រើ Adam Lallana, Coutinho និងខ្សែប្រយុទ្ធ Sadio Mane បានជួយឲ្យក្រុម Liverpool របស់លោក Jurgen Klopp នាំមុខដល់ទៅ ៤-១ ប៉ុន្តែ ការខិតខំព្យាយាមវាយបកវិញពីសំណាក់ Alex Oxlade-Chamberlain និង Calum Chambers បានជួយឲ្យក្រុមកាំភ្លើងធំគេចផុតពីការរងបរាជ័យដ៏អាម៉ាស់តែម្តង។

វាជាការទទួលជ័យជម្នះជាលើកទី១របស់ក្រុម Liverpool ក្នុងការប្រកួតនៅលើទឹកដីក្រុម Arsenal ចំនួន២១លើក ហើយការបរាជ័យនេះបានផ្តល់នូវការខកចិត្តមួយនៅថ្ងៃបើកឆាកសម្រាប់លោក Arsene Wenger ដែលសង្ឃឹមថា អាចជួយឲ្យក្រុមនៅទីក្រុងឡុងដ៍មួយនេះឈ្នះពានរង្វាន់លីកជាលើកទី១បើគិតចាប់តាំងពីឆ្នាំ២០០៤។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ដែលអបអរខួបទី២០ឆ្នាំលោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Arsenal កាលពីខែតុលានោះ បច្ចុប្បន្ន បានឃើញក្រុមខ្លួនចាញ់នៅលើទឹកដីខ្លួនឯងនាថ្ងៃបើកឆាកនៃការប្រកួតលីកចំនួន៣លើកមកហើយក្នុងរយៈពេល៤ឆ្នាំ៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Coutinho ជួយឲ្យ Liverpool យកឈ្នះលើ Arsenal នៅថ្ងៃបើកឆាក (មានវីដេអូ Highlight) appeared first on CamboSport.